ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្ដីពីស៊ីរីជាបន្ទាន់

(VOVWORLD) -នាថ្ងៃទី ៧ មិនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីពិភាក្សាអំពីបរាជ័យរបស់បទឈប់បាញ់ ក្នុងរយៈពេល ៣០ ថ្ងៃនៅស៊ីរី។ កិច្ចប្រជុំនេះជាសំណើររបស់បារាំង និងអង់គ្លេស នឹងប្រព្រឹត្តិទៅក្នុងពេលប្រជុំបិទទ្វារនាវេលាម៉ោង ១៥០០ GMT នាថ្ងៃទី ៧ មិនា ខណៈដែលការវាយប្រហារតាមអកាស និងជម្លោះនៅតែកើតមានឡើងនៅតំបន់ Ghouta  ប៉ែកខាងកើត នៅជាយក្រុង Damascus របស់ស៊ីរី។


នាថ្ងៃទី ៧ មិនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីពិភាក្សាអំពីបរាជ័យរបស់បទឈប់បាញ់ ក្នុងរយៈពេល ៣០ ថ្ងៃនៅស៊ីរី។ កិច្ចប្រជុំនេះជាសំណើររបស់បារាំង និងអង់គ្លេស នឹងប្រព្រឹត្តិទៅក្នុងពេលប្រជុំបិទទ្វារនាវេលាម៉ោង ១៥០០ GMT នាថ្ងៃទី ៧ មិនា ខណៈដែលការវាយប្រហារតាមអកាស និងជម្លោះនៅតែកើតមានឡើងនៅតំបន់ Ghouta  ប៉ែកខាងកើត នៅជាយក្រុង Damascus របស់ស៊ីរី។

មុននោះ នាថ្ងៃទី ២៤ កុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេចចិត្ត ២៤០១ សំណូមពរឲ្យបញ្ឈប់ភ្លាមរាល់ទង្វើអមិត្តនៅទូទាំងស៊ីរី ក្នុងរយៈពេល ៣០ថ្ងៃ ដើម្បីអនុញត្តិឲ្យសកម្មភាពដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងទៀងទាត់នូវទំនិញមនុស្សធម៌ និង ជម្លៀសអ្នកជម្ងឺ ឬរងរបួសនៅតំបន់ Ghouta ប៉ែកខាងកើតរបស់ស៊ីរី៕


ប្រតិកម្មទៅវិញ

ផ្សេងៗ