ក្រុមប្រឹក្សាសន្តិសុខអ.ស.បជួបប្រជុំបន្ទាន់អំពីស្ថានភាពនៅស៊ីរី

ក្រុមប្រឹក្សាសន្តិសុខអ.ស.បជួបប្រជុំបន្ទាន់អំពីស្ថានភាពនៅស៊ីរី - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova (រូបថត៖Sputnik/TTXVN)

(VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានរៀបចំកិច្ចប្រជុំបន្ទាន់នាថ្ងៃទី១៨
កញ្ញាអំពីស្ថានភាពនៅស៊ីរី ក្រោយពីករណីដែលសម្ព័ន្ធភាពយោធាដឹកនាំដោយ
អាមេរិក វាយប្រហារទៅលើមូលដ្ឋានរបស់កងទ័ពស៊ីរីបណ្ដាលឲ្យទាហានជាច្រើន
នាក់ត្រូវស្លាប់និងរងរបួស។អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី​ Maria
Zakharova បានសំដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ នៅពេលការវាយ ប្រហារ
តាមជើងអាកាសរបស់សម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកនោះ តម្រង់ទៅលើ
កងទ័ពស៊ីរី ជាកងកម្លាំងដែលកំពុងចូលរួមប្រយុទ្ធប្រឆាំងអង្គការរដ្ឋ អ៊ីស្លាម (IS)
ស្វ័យប្រកាស។លោកស្រី Zakharova ប្រកាសថា ម៉ូស្គូសំណូមពរឲ្យ វ៉ាស៊ីនតោន
អធិប្បាយយ៉ាងច្បាស់លាស់ចំពោះមុខក្រុមប្រឹក្សាសន្តិសុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ