ក្រុមប្រឹក្សាសន្តិសុខអ.ស.បព្រមានអំពីស្ថានការណ៍អំពើហឹង្សានៅស៊ូដង់ខាងត្បូង

ក្រុមប្រឹក្សាសន្តិសុខអ.ស.បព្រមានអំពីស្ថានការណ៍អំពើហឹង្សានៅស៊ូដង់ខាងត្បូង - ảnh 1
ជនភៀសខ្លួនស៊ូដង់ខាងត្បូងរង់ចាំទទួលស្បៀងអាហារឧបត្ថម្ភ (រូបថត៖UNHCR)

(VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី១៩ កុម្ភៈបានចេញសេចក្ដីជូន
ដំណឹងសារព័ត៌មានដោយព្រមានអំពីការឡើងជញ្ដើរនៃស្ថានការណ៍អំពើហឹង្សា
និងការរំលោភបំពានសិទ្ធិមនុស្សនៅស៊ូដង់ខាងត្បូង ព្រមទាំងថ្កោលទោស រាល់
ទង្វើរវាយប្រហារនិងបង្ករឿងហេតុរបស់មុខសញ្ញាប្រដាប់អាវុធតម្រង់ទៅលើពល
រដ្ឋនិងបុគ្គលិកអ.ស.បដែលកំពុងបំពេញបេសកកម្មនៅប្រទេសនេះ។មន្រ្តីជាន់ខ្ពស់
នៃក្រុមប្រឹក្សាសន្តិសុខបានថ្កោលទោសរឿងហេតុដែលក្រុមខ្មាន់កាំភ្លើងនៅស៊ូដង់
ខាងត្បូងវាយប្រហារពលរដ្ឋដែលស្នាក់នៅមូលដ្ឋានរបស់ក្រុមបេសក កម្មអ.ស.ប
ប្រចាំនៅប្រទេសនេះ នាថ្ងៃទី១៧និងថ្ងៃទី១៨ កុម្ភៈ ដែលបណ្ដាលឲ្យ មនុស្សស្លាប់
១៨នាក់និងរងរបួស៥០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ