ក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពាវនាវសហប្រតិបត្តិការដោះស្រាយរាល់ករណីចាប់ចំណាប់ខ្មាំងរបស់កំលាំងភេរវកម្ម

ក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពាវនាវសហប្រតិបត្តិការដោះស្រាយរាល់ករណីចាប់ចំណាប់ខ្មាំងរបស់កំលាំងភេរវកម្ម - ảnh 1
ក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពាវនាវសហប្រតិបត្តិការដោះស្រាយរាល់ករណីចាប់ចំណាប់ខ្មាំង
របស់កំលាំងភេរវកម្ម (untogo.org)

        Vovworld-នាថ្ងៃទី២៧មករា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន​ថ្កោលទោសយ៉ាងពេញទំហឹងរាល់ករណីចាប់ចំណាប់ខ្មាំងដោយកំលាំងភេរវកម្ម​ដំណើរការដោយគោលដៅណាមួយ ក្នុងនោះមានការទាមទាបង់ប្រាក់និង​ការ​រា​
ថយ​នយោបាយ។ ក្នុងសេចក្តីសំរេចចិត្តជាលើកដំបូងផ្ដោតទៅលើបញ្ហាចាប់​ចំណាប់ខ្មាំងទាយប្រាក់របស់កំលាំងភេរវកម្ម ស្ថាប័នអង្គការសហប្រជាជាតិបាន​អំពាវនាវសហគមន៍អន្តរជាតិសហប្រតិបត្តិការសម្ដែងការប្តេជ្ញាទប់ស្កាត់កំលាំង​ភេរវកម្មអនុវត្តការចាប់ចំណាប់ខ្មាំងទន្ទឹមនឹងនោះធានាឲ្យការដោះលែងប្រកប​ដោយសុវត្ថិភាពចំពោះចំណាប់ខ្មាំងដែលមិនត្រូវការដល់របៀបបង់ប្រាក់រឺយល់​ព្រមការរាថយនយោបាយណាមួយឡើយ។ ក្រុមបរឹក្សាអង្គការសហប្រជាជាតិក៏​
ស្នើរ​គណៈកម្មាធិការប្រឆាំងភេរវកម្មអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំពិសេស​មួយដើម្បីពិភាក្សាវិធានការទប់ស្កាត់ការចាប់ចំណាប់ខ្មាំងរបស់កំលាំងភេរវកម្មផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ