ក្រុមប្រឹក្សាសភាតំបន់អាស៊ី(APA)ចេញសេចក្ដីថ្លែងការរួមភ្នំពេញ

VOVWORLD_ក្រោយរយៈពេល៤ថ្ងៃធ្វើការមកនាថ្ងៃទី១១ធ្នូនៅទីក្រុងភ្នំពេញ
 កិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមប្រឹក្សាសភាតំបន់អាស៊ី(APA8)បានបិទបញ្ចប់ជាមួយការ
ចេញសេចក្ដីថ្លែងការរួមភ្នំពេញដោយអះអាងនូវការសន្យាជំរុញសន្តិភាព ការផ្សះ
ផ្សា និងសន្ទនានៅទ្វីបអាស៊ី​រួមចំណែកកសាងខឿនសន្តិភាពមួយស្ថិរភាព
យូរអង្វែងនិងអភិវឌ្ឍន៍នៅទ្វីបនេះ។ សេចក្ដីថ្លែងការបានសង្កត់ធ្ងន់ថាអំពើហិង្សា
និងភេរវកម្មមិនអាចគង់វង្សបានមិនថានៅក្នុងខឿន​វប្បធម៌ ​សាសនាឬេជនជាតិ
ណាមួយឡើយហើយក៏មិនអាចអធ្យាស្រ័យបានដែរ។ ​សេចក្ដីថ្លែងការ​ក៏ប្រឆាំង
នឹងការប្រើកំលាំងហឹង្សានិងសង្គ្រាមដើម្បីដោះស្រាយការទាស់ទែងខ្វែងគំនិតនិង
ជំលោះក្នុងទំនាក់ទំនងអន្តរជាតិ។

ក្រុមប្រឹក្សាសភាតំបន់អាស៊ី(APA)ចេញសេចក្ដីថ្លែងការរួមភ្នំពេញ - ảnh 1
ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិនថ្លែងមតិក្នុងពិធី

        តាមសេចក្ដីថ្លែងការរួមភ្នំពេញ ភាគីទាំងអស់គប្បីគោរពរាល់គោល ការណ៍រួមរស់ក្នុងសន្តិភាពនិងសន្ទនាដើម្បីដោះស្រាយជំលោះអន្តរជាតិ ប្រឆាំង
លទិ្ធភេរវកម្មក្រោមគ្រប់រូបភាពតាមរយៈច្បាប់និងកិច្ចសហប្រតិបតិ្តការអន្តរជាតិ។សេចក្ដីថ្លែងការបានសង្កត់ធ្ងន់លើសារ់សំខាន់នៃការអនុវត្តគោលដៅសហស្សវត្ស
របស់អសប អនុវត្តគំនិតឆ្នៃប្រឌិតនិងទំនើបភាវូបនីយកម្មដោយមានការចូលរួម
ពីប្រជាជនគ្រប់ស្រទាប់ក្នុងសង្គម។

        ថ្លែងមតិនៅពិធីបិទ ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិនបានអំ
ពាវនាវឲ្យសមាជិកទាំងអស់អនុវត្តទៀងយ៉ាងហ្មឺងម៉ាត់នូវសេចក្ដីថ្លែងការរួមភ្
នំពេញនិងសេចក្ដីសំរេចចិត្តផ្សេងៗដែលបានអង្គប្រជុំអនុម័តនោះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ