ក្រុមប្រឹក្សាសភាអឺរ៉ុបបានអូសបន្លាយបទដាក់ទណ្ឌកម្មចំពោះក្រុមបេសកកម្មរុស្ស៊ី

(VOVworld)-នាថ្ងៃទី២៩មករា ក្រុមប្រឹក្សាសភាអឺរ៉ុប (PACE) បានអូសបន្លាយ
បទ ដាក់ទណ្ឌកម្មចំពោះសិទ្ធិបោះឆ្នោតរបស់តំណាងរុស្ស៊ីក្នុងPACE។

ក្រុមប្រឹក្សាសភាអឺរ៉ុបបានអូសបន្លាយបទដាក់ទណ្ឌកម្មចំពោះក្រុមបេសកកម្មរុស្ស៊ី - ảnh 1
សម័យប្រជុំ១របស់ PACE (រូបថតៈ (Xaluan)

        ដោយទទួលបានសម្លេងគាំទ្រភាគច្រើន ក្រុមប្រឹក្សាសភាអឺរ៉ុបបានអនុម័ត លើសេចក្តីសម្រេចចិត្ត១ ស្តីអំពីតំណាងរុស្ស៊ី១៨នាក់គ្មានសិទ្ធិបោះឆ្នោតដល់ថ្ងៃ​ទី
២០មេសាឆ្នាំ២០១៥ ប៉ុន្តែនៅបានចូលរួមបណ្តាកិច្ចប្រជុំរបស់ PACE។ ប្រឆាំងជំ
ទាស់ចំពោះសេចក្តីសម្រេចនេះ ប្រធានក្រុមបេសកកម្មរុស្ស៊ីប្រចាំនៅក្រុមប្រឹក្សា
អឺរ៉ុប លោក Alexei Pushkov បានឲ្យដឹងថា នឹងធ្វើពហិការចូលរូមបណ្តា សកម្ម
ភាពរបស់ PACE។

        មូលហេតុនាំមកនូវសេចក្តីសម្រេចពោលខាងលើគឺដោយសារស្ថានភាព
តាន តឹងនៅភាគខាងកើតអ៊ុយក្រែន និងក្រុមប្រឹក្សារសភាអឺរ៉ុប ស្នើរឲ្យរុស្ស៊ី
ដោះលែង លោកស្រី Nadeshda Savtshenko ដែលជាអ្នកត្រូវបានជ្រើសរើសជា
សមាជិការសភា អ៊ុយក្រែនដែលកំពុងចាប់ឃុំខ្លួននៅរុស្ស៊ីប៉ុន្តែមិនបានឆ្លើយតប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ