ក្រុមប្រដាប់អាវុធ Jund al-Khilifa នៅអាហ្សេរីសម្លាប់ប្រជាពលរដ្ឋបារាំង


ក្រុមប្រដាប់អាវុធ Jund al-Khilifa នៅអាហ្សេរីសម្លាប់ប្រជាពលរដ្ឋបារាំង - ảnh 1
ក្រុមប្រដាប់អាវុធ Jund al-Khilifa នៅអាហ្សេរីសម្លាប់ប្រជាពលរដ្ឋបារាំង (Image: VNA)

(VOVworld) – នាថ្ងៃទី ២៤ កញ្ញា ក្រុមប្រដាប់អាវុធ Jund al-Khilifa នៅអាហ្សេរីដែល មានធ្លាប់ទាក់ទងជាមួយនឹងអង្គការ “រដ្ឋឥស្លាមស្វ័យប្រកាស”  (IS) បានផ្សាយវីដេអ៊ូ
សម្លាប់ប្រជាពលរដ្ឋបារាំង លោក Herve Pierre Gourdel លើបណ្ដាញ internet។ មុននោះ ក្រុមនេះបានគំរាមកំហែងសម្លាប់លោក  Gourdel ក្នុងរយៈពេល ២៤ ម៉ោង ក្នុងករណី
ប៉ារីសបន្តចូលរួមយុទ្ធនាការវាយប្រហារតាមជើងអាកាសដឹកនាំដោយអាមេរិកតម្រង់
ទៅលើបណ្ដាជនប្រដាប់អាវុធ IS នៅអ៊ីរ៉ាក់។ ប៉ុន្តែ ក្នុងសន្ទរកថា នាថ្ងៃទី ២៣ កញ្ញាប្រធានាធិបតីបារាំង លោក Francois Hollande បានប្រកាសថា៖ ប្រទេសនេះមិន ដំណើរការចរចារណាមួយជាមួយក្រុម Jund al-Khilifa និងប៉ារីសនឹងបន្តដំណើរការ វាយប្រហារតាមជើងអាកាសសំដៅកំទេចកំលាំង IS នៅអ៊ីរ៉ាក់។ នេះគឺជាការសម្លាប់
លើកទី ៤ ដែល IS និងបណ្ដាក្រុមឥស្លាមជ្រុលនិយមបានអនុវត្ត ក្នុងនោះ ជនរងគ្រោះ គ្រប់រូបគឺជាប្រជាពលរដ្ឋអាមេរិកនិងប្រទេសលោកខាងលេចនានាដែលចូលរួមយុទ្ធនា ការប្រយុទ្ធប្រឆាំងនឹង IS ដឹកនាំដោយវ៉ាស៊ីនតោន។ ប្រធានាធិបតីបារាំង លោក Hollande សមភាគីអាមេរិក លោក Barack Obama និងថ្នាក់ដឹកនាំគ្រប់រូបរបស់ សហភាពអឺរ៉ុប (EU) បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើដ៏សាហាវរបស់ភេវរជន ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្រុមពួកឧទ្ទាមឥស្លាម Aby Sayyaf ប្រចាំនៅ
តំបន់ ភាគខាងត្បូងហ្វីលីពីនបានផ្សាយវីដេអ៊ូលើបណ្ដាញ internet ក្នុងនោះ គំរាមកំហែងនឹងសម្លាប់ចំណាប់ខ្មាំងជាជនអាល្លឺម៉ង់ក្នុងរយៈពេល ១៥ ថ្ងៃខាងមុខ
ក្នុងករណី ប៊ែកឡាំង បន្តគាំទ្រការប្រយុទ្ធប្រឆាំងនឹង IS ដឹកនាំដោយអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ