ក្រុមបាល់ទាត់វៀតណាមត្រលប់មកចំណាត់ថ្នាក់ទី ១៥ ក្នុង TOP នៅអាស៊ីក្នុងតារាងចំណាត់ថ្នាក់ FIFA

(VOVWORLD) - នៅក្នុងការប្រកួតនៃក្របខ័ណ្ឌជម្រុះ World Cup ឆ្នាំ ២០២២ នាយប់ថ្ងៃទី ១៥ ខែតុលា ក្រុមជំរើសជាតិវៀតណាមបានយកឈ្នះក្រុមជំរើសជាតិម្ចាស់ផ្ទះឥណ្ឌូនេស៊ីដោយលទ្ធផល ៣ - ១ ដែលបានជួយឡើងនូវចំណាត់ថ្នាក់របស់ខ្លួនក្នុងតារាងចំណាត់ថ្នាក់របស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ។ 
ក្រុមបាល់ទាត់វៀតណាមត្រលប់មកចំណាត់ថ្នាក់ទី ១៥ ក្នុង TOP នៅអាស៊ីក្នុងតារាងចំណាត់ថ្នាក់ FIFA - ảnh 1 ក្រុមបាល់ទាត់វៀតណាមត្រលប់មកចំណាត់ថ្នាក់ទី ១៥ ក្នុង TOP នៅអាស៊ីក្នុងតារាងចំណាត់ថ្នាក់ FIFA (រូបថត៖ TTXVN)

ជ័យជំនះនេះបានជួយក្រុមជំរើសជាតិវៀតណាមលោតមកចំណាត់ថ្នាក់លេខ ២ ក្នុងពូល G នៅវគ្គជម្រុះ World Cup ២០២២ ។  តាមលក្ខន្តិកៈ មេគុណនៃវគ្គជម្រុះ World Cup ២០២២ នៅតំបន់អាស៊ីគឺ ២៥។ ដូច្នេះដោយការយកឈ្នះឥណ្ឌូណេស៊ី ក្រុមជំរើសជាតិវៀតណាមបានឈ្នះបន្ថែម ៦,៨ ពិន្ទុ។ មុននោះ គ្រូបង្វឹកនិងកូនសិស្ស Park Hang-seo បានឈ្នះ ៧,៦៣ ពិន្ទុ បន្ទាប់ពីបានយកឈ្នះម៉ាឡេស៊ី ១-០ ក្នុងវគ្គជម្រុះ World Cup ២០២២ ។ ដូច្នេះនៅក្នុងខែតុលានេះ ក្រុមជំរើសជាតិវៀតណាមមានជ័យជំនះ ២ លើកក្នុងវគ្គជម្រុះ World Cup និងឈ្នះពិន្ទុសរុប ១៤,៤ ពិន្ទុ។ ក្រុមបាល់ទាត់ជំរើសជាតិវៀតណាមនឹងឡើងពី ១.២៣១ ពិន្ទុដល់ ១.២៤៥ ពិន្ទុ ហើយឡើង២ លេខដោយជំហានទៀត ជាប់ចំណាត់ថ្នាក់ទី ៩៧ នៅលើពិភពលោកនិងវិលមក Top កំពូលទាំង ១៥ នៅអាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ