ក្រុមយុវជនវៀតណាមពិនិត្យព្យាបាលជំងឺស្ម័គ្រចិត្តនៅឡាវ

ក្រុមយុវជនវៀតណាមពិនិត្យព្យាបាលជំងឺស្ម័គ្រចិត្តនៅឡាវ - ảnh 1
ក្រុមយុវជនវៀតណាមពិនិត្យព្យាបាលជំងឺស្ម័គ្រចិត្តនៅឡាវ

(VOV)_នាថ្ងៃទី៣១កក្កដា គណៈប្រតិភូយុវជន ក្រសួងនគរបាលវៀតណាម ដឹក
នាំដោយឧត្តមសេនីយ៍ទោ Nguyen Xuan Muoi អគ្គនាយករង​ អគ្គស្នង​ការនយោបាយនគរបាលវៀតណាម បានទៅពិនិត្យព្យាបាលជំងឺ និងផ្តល់ថ្នាំ​ដោយឥតគិតថ្លៃ សំរាប់
ប្រជាជន និងកម្មាភិបាល យុទ្ធជន នៃកងកម្លាំងសន្តិសុខឡាវ នៅខេត្តវៀងច័ន្ទ។ ​
តាមការប៉ាន់ស្មាន អ្នកជំងឺជាង៥០០នាក់ ត្រូវបានពិនិត្យ​ព្យាបាល ក្នុងថ្ងៃទី៣១កក្ក
ដា។ តាមគំរោង គណៈប្រតិភូនឹងមានជំនួបធ្វើការ​ជាមួយថ្នាក់ដឹកនាំអគ្គស្នងការ
នយោបាយ ក្រុមយុវជនក្រសួងសន្តិសុខឡាវ ​និងមានជំនួបប្រាស្រ័យជាមួយយុវវ័យឡាវ
នៅខេត្ត Savanakhet ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ