ក្រុមសមាជិកសភានិងអង្គភាពអាជីវកម្មកាណាដាមកបំពេញទស្សនកិច្ចការងារនៅវៀតណាម

ក្រុមសមាជិកសភានិងអង្គភាពអាជីវកម្មកាណាដាមកបំពេញទស្សនកិច្ចការងារនៅវៀតណាម - ảnh 1
ក្រុមសមាជិកសភានិងអង្គភាពអាជីវកម្មកាណាដាមកបំពេញទស្សនកិច្ចការងារនៅវៀតណាម(http://dangcongsan.vn/)

  (VOVworld)-ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៤កញ្ញា ក្រុមសមាជិកសភានិងអង្គភាពអាជីវ កម្មកាណាដាដឹកនាំដោយលោក Barry Devolin អនុប្រធានរដ្ឋសភា កាណាដាដែលកំ
ពុង បំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់គណៈ
ប្រតិភូ នាថ្ងៃទី៩កញ្ញា គណៈប្រតិភូមានជំនួបធ្វើការ ជាមួយសម្ព័ន្ធសមាគមបណ្តាអង្គ
ការ មិត្តភាព វៀតណាម សមាគមមិត្តភាពវៀត ណាម កាណាដា។ លោក Barry Devolin បានអោយដឹងថា÷

“គណះប្រតិភូរបស់យើងខ្ញុំមកដល់វៀតណាមលើកនេះ រួមមានបណ្ដាសមាជិក
 សមាជិកាសភាកាណាដា បណ្ដាអង្គភាពអាជីវកម្មកាណាដា …។ល។តាមរយះ ដំណើរទស្សនកិច្ចលើកនេះ យើងខ្ញុំមានគោលបំណងកសាងទំនាក់ទំនងមិត្តភាពជិត
ស្និទ្ធជាមួយរដ្ឋសភាវៀតណាម បណ្ដាអង្គការ​មិត្តភាពប្រជាជនរបស់វៀតណាម។ ខ្ញុំចាត់ទុកថា÷ដំណើរទស្សនកិច្ចលើកនេះនឹងនាំមកផលប្រយោជន៍ជាក់ស្ដែង រួម
ចំណែកបង្កើនចំណងមិត្តភាព​រវាងប្រទេសទាំងពីរ។ ពិសេសគឺបង្កលក្ខណះស្វែង
រក​ឱកាស​វិនិយោគ អាជីវកម្មនៅវៀតណាម របស់អង្គភាពអាជីវកម្មកាណាដា​​៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ