ក្រុមហ៊ុន Hyosung វៀតណាមវិនិយោគបន្ថែមទឹកប្រាក់ចំនួន៦០០លានដុល្លាអមេរិកដើម្បីបើកទូលាយផលិតកម្ម

ក្រុមហ៊ុន Hyosung វៀតណាមវិនិយោគបន្ថែមទឹកប្រាក់ចំនួន៦០០លានដុល្លាអមេរិកដើម្បីបើកទូលាយផលិតកម្ម - ảnh 1
រោងចក្រ Hyosung នៅវៀតណាម

(VOVworld) - នាយកចាត់ចែងការក្រុមហ៊ុន Hyosung វៀតណាមលោក Yoo Sun
Hyung បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន Hyosung របស់កូរ៉េខាងត្បូងបានសំរេចវិនិ យោគបន្ថែមទឹកប្រាក់ចំនួន៦០០លានដុល្លាអាមេរិកដើម្បីបើកទូលាយទ្រង់ទ្រាយ
ផលិតកម្មនៅខេត្ត Dong Nai ភាគខាងត្បូងវៀតណាមក្នុងឆ្នាំ២០១៥។ តាមគណៈ
គ្រប់គ្រងមណ្ឌលឧស្សាហកម្មខេត្ត Dong Nai ថាគិតរហូតមកដល់ចុងឆ្នាំ ២០១៤ ក្រោយពី៧ឆ្នាំវិនិយោគនៅខេត្ត​ Dong Nai ទុនវិនិយោគសរុបនៃក្រុមហ៊ុន Hyosung
វៀតណាមគឺមានជាង៩៩៥លានដុល្លាអាមេរិក និងជាវិនិយោគិន ១ក្នុងចំណោម
វិនិយោគិនធំៗនៅខេត្តនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ