ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បើកសេវាកម្មចុះឈ្មោះពិសេស

(VOVWORLD) -សេវាកម្មថ្មីនេះ នឹងជួយសម្រួលដល់អ្នកធ្វើដំណើរ ក្នុងការចុះឈ្មោះចូលរួមសេវាកម្មនានារបស់ Vietnam Airlines។

ចាប់ពីថ្ងៃទី ១០ ខែតុលា អ្នកដំណើរដែលមានតំរូវការចំពោះសេវាកម្មពិសេសដូចជា៖ ផ្ញើឥវ៉ាន់ពិសេស គឺអាចចុះឈ្មោះអនឡាញតាមរយៈគេហទំព័រ www.vietnamairlines.com របស់ក្រុមហ៊ុនអាកាសចរណ៍ ជាតិ វៀតណាម (Vietnam Airlines)។ សេវាកម្មថ្មីនេះ នឹងជួយសម្រួលដល់អ្នកធ្វើដំណើរ ក្នុងការចុះឈ្មោះចូលរួមសេវាកម្មនានារបស់ Vietnam Airlines។

ការផ្តល់សេវាកម្មពិសេសក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវការចុះឈ្មោះសេវាកម្មគឺជាការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនVietnam Airlines សំដៅនាំមកនូវផាសុខភាពល្អបំផុតជូនអ្នកដំណើរគ្រប់រូបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ