ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំជាងគេលើពិភពលោកបើកជើងហោះហើរមកកាន់ទីក្រុង Da Nang
(VOVWORLD) - ក្រុមហ៊ុនអាកាសចរណ៍ Emirates កាលពីថ្ងៃទី ៣ ខែមីនា បានប្រកាសបង្កើនវត្តមានរបស់ខ្លួននៅក្នុងទ្វីបអាស៊ី ដោយបើកជើងហោះហើរប្រចាំសប្តាហ៍ចំនួន ៤ ជើងទៅកាន់ទីក្រុង Da Nang ប្រទេសវៀតណាម និងជើងហោះហើរប្រចាំសប្តាហ៍ចំនួន ៣ជើង ទៅកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា ឆ្លងកាត់ទីក្រុងបាងកក ប្រទេសថៃ។
ដូច្នេះហើយ ទីក្រុង Da Nang គឺជាគោលដៅទី ៣ នៅវៀតណាមដែលត្រូវបានជ្រើសរើសដោយ Emirates ដើម្បីបើកដំណើរការជើងហោះហើរ បន្ទាប់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ជើងហោះហើរទៅមកទីក្រុង Da Nang នឹងដំណើរការនៅដើមខែមិថុនា រៀងរាល់ថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ដោយប្រើប្រាស់យន្តហោះ Boeing 777-300ER។
ទីក្រុង Da Nang ជាគោលដៅទី ៣ នៅវៀតណាមដែល Emirates បានបើកជើងហោះហើរ បន្ទាប់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ រូបថត៖ VOV |
តាមផែនការ កាលវិភាគនៃជើងហោះហើរទាំងនេះ នឹងត្រូវបានរៀបចំដើម្បីងាយស្រួលដឹកជញ្ជូនអ្នកដំណើរពីទីក្រុងធំៗក្នុងទ្វីបអឺរ៉ុប ដូចជា៖ ទីក្រុងឡុងដ៍ ប៉ារីស អាំស្ទែដាំ ម៉ែនឆេស្ទើ មីឡាន រ៉ូម ឬទីក្រុងធំៗនៅសហរដ្ឋអាមេរិកមកកាន់ទីក្រុង Da Nang ។ លោកស្រី Truong Thi Hong Hanh ប្រធានមន្ទីរទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា៖ “ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ ៥ ដែលមានម៉ាកយីហោនិងគុណភាពជាសកល ជើងហោះហើរត្រង់មកកាន់ទីក្រុង Da Nang នឹងបើកឱកាសដើម្បីផ្សព្វផ្សាយទីក្រុងទៅកាន់ប្រទេសនិងតំបន់ដែនដីចំនួន ១៥០។ នេះក៏នឹងបើកឱកាសដើម្បីទាក់ទាញនិងបម្រើភ្ញៀវទេសចរ ហើយទន្ទឹមនឹងនោះរៀបចំលក្ខខណ្ឌសម្រាប់ការតភ្ជាប់ពាណិជ្ជកម្មនិងអាជីវកម្មនៅពេលដែលទីក្រុង Da Nang ដំណើរការជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងតំបន់ពាណិជ្ជកម្មសេរី”៕