ក្រុមហ៊ុនអាកាសចរណ៍អាមេរិក JetBlue បើកជាផ្លូវការផ្លូវហោះហើរត្រង់ New York – La Habana


ក្រុមហ៊ុនអាកាសចរណ៍អាមេរិក JetBlue បើកជាផ្លូវការផ្លូវហោះហើរត្រង់ New York – La Habana  - ảnh 1
ក្រុមហ៊ុនអាកាសចរណ៍អាមេរិក JetBlue បើកជាផ្លូវការផ្លូវហោះហើរត្រង់ New York – La Habana (Image: VNA)

(VOVworld) – នាថ្ងៃទី ៣ កក្កដា ក្រុមហ៊ុនអាកាសចរណ៍ធំរបស់អាមេរិក JetBlue បានបើកសម្ពោធជាផ្លូវការផ្លូវហោះហើរត្រង់ពីទីក្រុង New York (អាមេរិក) ដល់
  រដ្ឋធានី La Habana (គុយបា)។ នេះគឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងរបស់ អាមេរិកដែលធ្វើអាជីវកម្មផ្លូវហោះហើរត្រង់នេះគិតតាំងពីពេលសេចក្តីប្រកាស បន្ទូស្រាលបទហាមឃាត់ធ្វើដំណើរទៅមករវាងអាមេរិកនិងគុយបាចូលជាធរ
មាន។ បណ្ដាជើងហោះហើរនេះនឹងត្រូវបានដំណើការនាថ្ងៃសុក្រប្រចាំសប្តាហ៍។ ក្រុមហ៊ុនទេសចរណ៍គុយបា Cuban Travel Service (CTS) នឹងទទួលបានសិទ្ធិ ដំណើរផ្តាច់មុខលក់សំបុត្រសំរាប់អតិថិជន ផងដែរ។ ការបង្កើតផ្លូវហោះហើរត្រង់ ពីអាមេរិកទៅកាន់គុយបាត្រូវបានចាត់ទុកជាសញ្ញាសកម្មក្នុងដំណើការប្រក្រតី ទំនាក់ទំនងរវាងប្រទេសទាំង ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ