ក្រុមអ្នកជំនួយការសមាជិកសភាអាមេរិកមកទស្សនកិច្ចនៅវៀតណាម

ក្រុមអ្នកជំនួយការសមាជិកសភាអាមេរិកមកទស្សនកិច្ចនៅវៀតណាម - ảnh 1
ក្រុមអ្នកជំនួយការសមាជិកសភាអាមេរិកមកទស្សនកិច្ចនៅវៀតណាម


(VOVworld)-នាថ្ងៃទី១០មេសា នៅទីក្រុងហាណូយ អនុប្រធាននិងជាអគ្គលេខា ធិការសម្ព័ន្ធនៃបណ្តាអង្គការមិត្តភាពវៀតណាម អនុប្រធានសមាគមវៀតណាម
អាមេរិក លោក Đôn Tuan Phong បានទទួលជួបជាមួយក្រុមអ្នកជំនួយការសមា
ជិកសភាអាមេរិក ដឹកនាំដោយលោក Alex Harrison Herrgott អនុប្រធាន ខុទ្ទកា
ល័យ នៃគណៈកម្មាធិការបរិស្ថាននិងសំណង់សាធារណៈរបស់ព្រឹទ្ធសភា បាន
មកបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី៣ដល់ទី១២មេសា។ លោក
Đôn Tuan Phong សង្ឃឹមថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈ ប្រតិភូ នឹងរួមចំណែកបង្កើនចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ រីឯខ្លួនវិញ
លោក  Alex Harrison Herrgott បានសម្តែងនូវការយកចិត្តទុកដាក់  ចំពោះសកម្ម
ភាពរបស់អង្គការអតីតយុទ្ធជនអាមេរិកនៅវៀតណាម ដែលបានរួម ចំណែក
ក្នុងការផ្សះផ្សារស្មាមរបួសសង្គ្រាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ