ក្រោយរយះពេល៥ឆ្នាំអនុវត្តតាមសេចក្ដីសម្រេចចិត្តលេខ៧កសិកម្មបានផ្ទេរប្តូរតាមទិសទំនើប


ក្រោយរយះពេល៥ឆ្នាំអនុវត្តតាមសេចក្ដីសម្រេចចិត្តលេខ៧កសិកម្មបានផ្ទេរប្តូរតាមទិសទំនើប - ảnh 1
ក្រោយរយះពេល៥ឆ្នាំអនុវត្តតាមសេចក្ដីសម្រេចចិត្តលេខ៧កសិកម្មបានផ្ទេរប្តូរតាមទិសទំនើប(internet)

(VOV)_ ក្រោយរយះពេល៥ឆ្នាំអនុវត្តតាមសេចក្ដីសម្រេចចិត្តនៃមហាសន្និបាត មជ្ឈឹមលើកទី៧​ (នីតិកាលទី១០) កសិកម្មបានផ្ទេរប្តូរតាមទិសទំនើប។ នេះគឺជាការ
វាយ​តំលៃរបស់សន្និសិទ វាយតំលៃអំពីលទ្ធផលនៃការលាតត្រដាងអនុវត្ត និង ពិភាក្សាអំពីទិសដៅជំរុញខ្លាំងលើការអនុវត្តសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាត
លើកទី៧ នីតិកាលទី១០ អំពីកសិកម្ម កសិករ ជនបទ ដែល​​ប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី  ២៥ ធ្នូ នៅរដ្ឋធានីហាណូយ។ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានធ្វើអធិបតីសន្និសីទលើកនេះ។

          ក្រោយរយះពេល៥ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តអំពិការអភិវឌ្ឍន៍​កសិកម្ម ជន បទកសិករ វៀតណាមទទួលបានសមិទ្ធផលសកម្មលេចធ្លោជាច្រើន លើគ្រប់វិស័យ។ ​តាមនោះ កសិកម្មបានផ្ទេរប្តូរតាមទិសទំនើប ​ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច  សង្គម
ជនបទ ត្រូវបានផ្សាភ្ជាប់ជាមួយការ​អភិវឌ្ឍន៍នគរ ជីវភាពរស់នៅរបស់ប្រជាជន នៅជនបទ ជាពិសេសគឺប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាលត្រូវបានលើកស្ទួយ
ជាច្រើន។ ពលករចំនួនជាង៥លាននាក់នៅជនបទ​មានការងារធ្វើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ