ការរញ្ជួយដីនៅជប៉ុន៖ ស្ថានទូតវៀតណាមចាត់បញ្ជូនក្រុមការងារទៅជួយឧបត្ថម្ភ សហគមន៍

(VOVWORLD) - កាលពីថ្ងៃទី ៤ មករា ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានចាត់បញ្ជូនក្រុម ការងារទៅខេត្ត Ishikawa ដែលជាតំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយការរញ្ជួយ ដីនៅរសៀលថ្ងៃទី ១ មករា នៅប្រទេសជប៉ុន ដើម្បីស្វែងយល់អំពីស្ថានភាព និងជួយ ឧបត្ថម្ភប្រជាពលរដ្ឋវៀតណាមដែលកំពុងជួបការលំបាកនៅទីនេះ។
ការរញ្ជួយដីនៅជប៉ុន៖ ស្ថានទូតវៀតណាមចាត់បញ្ជូនក្រុមការងារទៅជួយឧបត្ថម្ភ សហគមន៍ - ảnh 1ក្រុមការងារមកសួរសុខទុក្ខកម្មសិក្សាការីវៀតណាមនៅខេត្ត Ishikawa (ប្រទេសជប៉ុន)។ (រូបថត៖ Xuan Giao/TTXVN)
ក្រុមការងារនៃស្ថានទូតបានជួបធ្វើការជាមួយអាជ្ញាធរខេត្ត តំណាងសហជីព ដែលទទួលយកកម្មសិក្សាការីវៀតណាម និងតំណាងសហគមន៍ជនវៀតណាមក្នុង តំបន់ ដើម្បីស្វែងយល់អំពីស្ថានភាព ហើយចែករំលែកជាមួយមូលដ្ឋាន និងសហគមន៍ ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនៅឧបទ្វីប Noto។ តំណាងខេត្ត Ishikawa បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៤ ខែមករា មិនទាន់មានព័ត៌មានអំពីជនជាតិវៀតណាមនៅ ក្នុងការស្ថិតិជនរងគ្រោះដោយការរញ្ជួយដីនៅឡើយទេ។
យោងតាមអាជ្ញាធរខេត្ត ក្នុងចំណោមប្រជាពលរដ្ឋវៀតណាមប្រហែល ៥ ពាន់ នាក់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅ Ishikawa មានមនុស្សប្រហែល ៦០០ នាក់កំពុងរស់នៅ និងធ្វើការនៅលើឧបទ្វីប Noto ដែលជាចំណុចកណ្តាលនៃការរញ្ជួយ ដីដ៏ធំនាពេលថ្មីៗនេះ។ តំណាងខេត្តបានសន្យាសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ សហជីព ក្រុមហ៊ុនទទួលកម្មសិក្សាការី ក៏ដូចជាក្រុមស្ម័គ្រចិត្តវៀតណាមក្នុងតំបន់ ដើម្បីធានាសុវត្ថិភាព និងផ្តល់ការឧបត្ថម្ភចាំបាច់ដល់កម្មសិក្សាការី និងប្រជាពលរដ្ឋ វៀតណាមក្នុងខេត្ត។
នាថ្ងៃដដែល ក្រុមការងារនៃស្ថានទូតបានទៅសួរសុខទុក្ខ និងប្រគល់ទំនិញ សង្គ្រោះដល់អន្តេវាសិកដ្ឋានមួយដោយមានកម្មសិក្សាការីវៀតណាមចំនួន ១៧ នាក់ ដែលកំពុងធ្វើការនៅក្រុមហ៊ុនកែច្នៃជលផលនៅខេត្ត Ishikawa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ