ការវាយប្រហារបង្ហូឈាមនៅឧបទ្វីប Sinnai អេហ្ស៊ីប

ការវាយប្រហារបង្ហូឈាមនៅឧបទ្វីប Sinnai អេហ្ស៊ីប - ảnh 1
ការវាយប្រហារបង្ហូឈាមនៅឧបទ្វីប Sinnai អេហ្ស៊ីប (PressTV)

        Vovworld-នាថ្ងៃទី២៩មករា យ៉ាងហោចណាស់មានមនុស្សចំនួន២៦​នាក់​
ត្រូវស្លាប់និង៦០នាក់ទៀតរងរបួសក្នុងបណ្ដាការវាយប្រហារដោយគ្រាប់ផ្លោង
និង​គ្រាប់បែកផ្ទុកក្នុងរថយន្តរបស់ពួកឧទ្ទាមតម្រង់ទៅលើទីតាំងរបស់កងទ័ពនិង
​ប៉ូលីសខេត្ត Sinai ខាងជើងប្រទេសអេហ្ស៊ីប។ ទូរទស្សន៍ជាតិនិងកាសែត
​អេលិចត្រូនិក Al Ahram បានឲ្យដឹងថា ពួកឧទ្ទាមបានវាយប្រហារទៅ​លើ​មូលដ្ឋាន
​សឹក ទីស្ដីការប៉ូលីស អាគ៌ាសំរាប់នាយទាហានកងទ័ពនិងប៉ូលីសជា​ដើម​នៅ
ទីក្រុង Al Arish នៅខេត្ត Sinai ខាងជើង។

        នាថ្ងៃដដែល ក្រុមឥស្លាម Ansar Beit al Maqdis (ជនគាំទ្រ Jerusalem) បាន​ទទួល
ស្គាល់ដំណើរការបណ្ដាវាយប្រហារពោលខាងលើ។ Ansar Beit al Maqdis ជាក្រុម
ពួកឧទ្ទាមមានសកម្មភាពខ្លាំងក្លាបំផុតនៅអេហ្ស៊ីបនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ