ក្រសួងការបរទេសអ៊ីរ៉ង់នឹងបញ្ជាណែនាំបណ្ដាការចរចារនុយក្លេអ៊ែរជាមួយក្រុម P5+1

ក្រសួងការបរទេសអ៊ីរ៉ង់នឹងបញ្ជាណែនាំបណ្ដាការចរចារនុយក្លេអ៊ែរជាមួយក្រុម P5+1  - ảnh 1
ក្រសួងការបរទេសអ៊ីរ៉ង់នឹងបញ្ជាណែនាំបណ្ដាការចរចារ នុយក្លេអ៊ែរជាមួយមហាអំណាចនានា។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៥ កញ្ញា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានប្រកាស
ថា៖ ក្រសួងការបរទេសអ៊ីរ៉ង់នឹងបញ្ជាណែនាំបណ្ដាការចរចារ នុយក្លេអ៊ែរជាមួយមហា
អំណាចនានា។ សេចក្តីប្រកាសពោលខាងលើមានន័យ ថា៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់
លោក Mohammad Javad Zarif ឬ មន្ត្រីទទួលបន្ទុក បញ្ហានេះក្នុងក្រសួងការបរទេសអ៊ីរ៉ង់ នឹងបញ្ជាណែនាំបណ្ដាការចរចារជាមួយ ក្រុម P5+1 នាពេលខាងមុខ។ ក្នុងព្រឹត្តិការណ៍
ទាក់ទិនមួយទៀត អ្នកការទូត ប្រទេសលោកខាងលិចនានាបានឲ្យដឹងថា៖ បណ្ដាមហា
អំណាចនឹងមិនដាក់សម្ពៀត ចំពោះអ៊ីរ៉ង់នៅកិច្ចប្រជុំរបស់ទីភ្នាក់ងារថាមពលបរមាណូ
អន្តរជាតិ IAEA ដែលនឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី ៩ ដល់ទី ១៣ កញ្ញា ខាងមុខ សំដៅ
បង្កើតឱកាស សំរាប់ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ លោក Rouhani អាចបន្ធូស្រាលភាពតឹន
តឹង ជុំរិញកម្មវិធីនុយក្លេអ៊ែរបស់ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ