ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការបារប្រទេសឡាវ ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០១៣

(VOV)_នារសៀលថ្ងៃទី ៣ មិនា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍​ Phung
Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និង ​ឧត្តមសេនីយ៍ឯក Duong
Chay Phi Chit ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ​និងជា ​រដ្ឋមន្ត្រីក្រសួងការពារប្រទេស ឡាវ បានចុះហត្ថលេខាលើផែនការ​សហប្រតិបត្តិការ ឆ្នាំ ២០១៣ រវាងក្រសួងការពារ ប្រទេសនៃប្រទេសទាំងពីរ។ ថ្លែងមតិនៅពិធីនេះ នាយឧត្តមសេនីយ៍​ Phung Quang
Thanh បានសង្កត់​ធ្ងន់ថា÷ ផែនការសហប្រតិបត្តិការ ​បន្តរួមចំណែក​ពង្រឹងនិងពង្រីក​ទំនាក់ទំនងមិត្តភាពប្រពៃណី ចំណងសាមគ្គីភាព​ពិសេស និងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យ ដោយឥតឈប់ឈរ រវាងប្រជាជននិងកងទ័ពនៃប្រទេស​ទាំងពីរ។  ឧត្តមសេនីយ៍ឯក Duong Chay Phi Chit បានវាយតំលៃខ្ពស់​កិច្ចសហប្រតិបត្តិការរវាង
ក្រសួងការ ពារប្រទេស នៃប្រទេសទាំងពីរ ក្នុងឆ្នាំ ២០១២ និងសម្ដែងនូវជំនឿជឿជាក់
ថា  ក្នុងឆ្នាំ ២០១៣នេះ កិច្ចសហប្រតិបត្តិការ ការពាប្រទេស រវាងវៀតណាម និងឡាវ  នឹងបន្តទទួលបានលទ្ធផលដ៏ល្អប្រសើរជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ