ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិចិនបង្កើតខ្សែទំនាក់ទំនងផ្ទាល់

(VOVworld)-នាព្រឹកថ្ងៃទី៣១ធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម
នាយឧត្តមសេនីយ៍ លោក Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេស
វៀតណាម បានមានជំនួបសន្ទនាតាមទូរស័ព្ទជាមួយឧត្តមសេនីយ៍ឯក លោក  
Chang Wanquan រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ក្នុងឱកាសក្រសួងការពារជាតិ​នៃប្រទេសទាំងពីរបានបង្កើតខ្សែទំនាក់ទំនងផ្ទាល់ជាផ្លូវការ ។

        នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាថា ការបង្កើតខ្សែទំនាក់
ទំនងផ្ទាល់នេះ សម្តែងនូវការជឿជាក់គ្នាទៅវិញទៅមក ព្រមទាំងបង្កលក្ខណៈ ងាយស្រួលសម្រាប់ថ្នាក់ដឹកនាំយោធានៃប្រទេសទាំងពីរផ្លាស់ប្តូរជាបន្ទាន់រាល់ បញ្ហាក្នុងទំនាក់ទំនងការពារជាតិទ្វេភាគី។ រដ្ឋមន្ត្រីទាំងពីររូបក៏បានយល់ព្រមថា
នាពេលខាងមុខ នឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងដែលបាន
ចុះហត្ថលេខា រួមចំណែកនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើ គ្រប់វិស័យរវាងវៀតណាមនិងចិនឲ្យអភិវឌ្ឍន៍ដោយឥតឈប់ឈរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ