ក្រសួងការពារប្រទេសវៀតណាមបានរៀចំមីទ្ទីងជួយជ្រាមជ្រេងទិវាបរិស្ថានពិភពលោក

នាថ្ងៃទី ៤ មិថុនា នៅសាលានាយទាហានព័ត៌មាននៃក្រសួងការពារប្រទេសវៀតណាម
បានរៀចំ មីទ្ទីងជួយជ្រាមជ្រេងទិវាបរិស្ថានពិភពលោក (ថ្ងៃទី ៥ មិថុនា ឆ្នាំ ២០១២)។ ថ្លែងមតិនៅពិធីនេះ អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាម ឧត្តសេនីយ៍ផ្កាយបី Truong
Quang Khanh បានសង្កត់ធ្ងន់ថា៖ “ទទួលស្គាល់ដោយជ្រាលជ្រៅអំពីសារៈសំខាន់
របស់បរិស្ថាននិងការងារការពារបរិស្ថាន យើងខ្ញុំម្នាក់ៗត្រូវកំណត់ភារៈកិច្ចសកម្មភាព
ដើម្បីទប់ទល់នឹងការប្រែប្រួលរបស់អាកាសធាតុ។ ក្រសួងការពារប្រទេសបានបញ្ជា
ណែនាំបណ្ដាអង្គភាពអនុវត្តច្បាប់ការពារបតិស្ថានដោយត្រឹមត្រូវ អនុវត្តរាល់ការកំណត់
របស់រដ្ឋស្តីពីការការពារបរិស្ថានក្នុងកងទ័ព ចូលរួមយ៉ាងសកម្មនិងម្ចាស់ការក្នុង
សកម្មភាពកែលំអរបរិស្ថាន។ បន្ទាប់ពីពិធីមីទ្ទីង ឧត្តសេនីយ៍ផ្កាយបី Truong Quang Khanh រួមជាមួយថ្នាក់ដឹកនាំ មេបញ្ជាការរបស់បណ្ដាស្ថាប័ន អង្គភាព គណៈកម្មាធិការប្រជាជន
ខេត្ត Khanh Hoa បានដាំដើមឈើ រួមចំណែកកែលំអរ បតិស្ថាននៅសាលានាយទាហាន
ព័ត៌មាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ