ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស្នើឱ្យមានយន្តការដើម្បីជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យានិងការច្នៃប្រឌិត

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទនេះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានវាយតម្លៃខ្ពស់និងទទួលស្គាល់ថាក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានភាពរហ័សរហួន ដោយផ្តោតការយកចិត្តទុកដាក់លើភារកិច្ចសំខាន់ៗ និងបញ្ហាដែលកើតមានឡើងដោយចៃដន្យ។
ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស្នើឱ្យមានយន្តការដើម្បីជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យានិងការច្នៃប្រឌិត - ảnh 1លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam (រូបថត៖ VNA)

នាថ្ងៃទី ៦ មករានៅ ទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម បានបើកសន្និសីទ«បូកសរុបការងារឆ្នាំ ២០២០ និងការអនុវត្តភារកិច្ចនៅឆ្នាំ ២០២១ » ដើម្បីវាយតំលៃលទ្ធផល ដែលសម្រេចបាននៅឆ្នាំ ២០២០  ព្រមទាំងពិភាក្សានិងលើកឡើងដំណោះស្រាយដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ច ដែលរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីវៀតណាម បានប្រគល់ជូនក្នុងឆ្នាំ ២០២១ ផងដែរ។

ថ្លែងនៅក្នុងសន្និសីទនេះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានវាយតម្លៃខ្ពស់និងទទួលស្គាល់ថាក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានភាពរហ័សរហួន ដោយផ្តោតការយកចិត្តទុកដាក់លើភារកិច្ចសំខាន់ៗ និងបញ្ហាដែលកើតមានឡើងដោយចៃដន្យ (ដូចជា វ៉ាក់សាំង ឧបករណ៍ធ្វើតេស្តិ៍និ  ការបង្ការជំងឺរាតត្បាតជាដើម)។ លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បន្តជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យានិងការច្នៃប្រឌិតឱ្យកាន់តែខ្លាំងក្លាថែមទៀតនាពេលខាងមុខ ដោយយកសហគ្រាសជាមជ្ឈភាពនៃការច្នៃប្រឌិត ព្រមទាំងជំរុញការច្នៃប្រឌិតនៅក្នុងសហគមន៍អ្នកធ្វើការស្រាវជ្រាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ