ក្រសួងសុខាភិបាលវៀតណាមបកស្រាយបំភ្លឺនៅគណៈកម្មាធិការទទូលបន្ទុកអំពីបញ្ហាសង្គមរបស់រដ្ឋសភា

ក្រសួងសុខាភិបាលវៀតណាមបកស្រាយបំភ្លឺនៅគណៈកម្មាធិការទទូលបន្ទុកអំពីបញ្ហាសង្គមរបស់រដ្ឋសភា - ảnh 1
ក្រសួងសុខាភិបាលវៀតណាមបកស្រាយបំភ្លឺនៅគណៈកម្មាធិការទទូលបន្ទុកអំពីបញ្ហាសង្គមរបស់រដ្ឋសភា (VOV)


        Vovworld-រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim
Tien បានបកស្រាយនៅគណៈកម្មាធិការទទួលបន្ទុកអំពី​បញ្ហាសង្គមនៃរដ្ឋសភា
វៀតណាមជុំវិញការផ្ដល់វិញ្ញាប័ណ្ណប័ត្រធ្វើសកម្មភាពនិងលិខិត​អនុញ្ញាតធ្វើ
សកម្មភាពមូលដ្ឋានពិនិត្យព្យាបាលជំងឺ។​ សម័យប្រជុំនៃគណៈ​កម្មាធិការទទួល
បន្ទុកបញ្ហាសង្គមបានបើកនាព្រឹកថ្ងៃទី១៣មេសានៅទីក្រុងហូជីមិញ។​ តាម
របាយការណ៍នៃក្រសួងសុខាភិបាលថា នាបច្ចុប្បន្នបណ្ដាមន្ទី​ពេទ្យឯកជនមូលដ្ឋាន
ពិនិត្យព្យាបាលជំងឺឯកជននិងអ្នកធ្វើសកម្មភាពពេទ្យ​ឯកជនត្រូវបានមន្ទី
សុខាភិបាលផ្ដល់វិញ្ញាប័ណ្ណប័ត្រធ្វើសកម្មភាពនិងលិខិតអនុញ្ញាតធ្វើសកម្មភាពតាម
សមត្ថកិច្ច។ ប៉ុន្តែនៅមន្ទីពេទ្យចំនួន៣៦របស់រដ្ឋនោះ​អត្រាផ្ដល់​វិញ្ញាប័ណ្ណប័ត្រធ្វើ
សកម្មភាពត្រឹមតែទទួលបាន៩០% អត្រាផ្ដល់លិខិតធ្វើសកម្មភាព​ទទួល​បាន៩៥%។​
ក្រសួងសុខាភិបាលបានស្នើរការផ្ដល់វិញ្ញាប័ណ្ណប័ត្រធ្វើសកម្មភាព​គួរ​តែអនុវត្តក្នុង
អំឡុង៥ឆ្នាំម្ដងជំនួសឲ្យការផ្ដល់តែម្ដងដូចមុននេះដើម្បីគ្រប់គ្រងល្អជាងអំពី
គុណភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ