ក្រសួងហិរញ្ញវត្ថុវៀតណាមបង្កើនទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិ

(VOVworld)-នាថ្ងៃទី ២៣មិនា នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Vuong
Dinh Hue  បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលរបស់ វៀតណាមចំនួន ២៥រូបដែលត្រៀមរៀបចំ ទៅបំពេញបេសកកម្មការទូតនៅបណ្តាប្រទេស។ រដ្ឋមន្រ្តី
Vuong Dinh Hue ឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ បណ្តា
ស្ថានទូត អគ្គស្ថានកុនស៊ុលទាំងអំពីព័ត៌មាន យន្តការគោលនយោបាយ របបអនុគ្រោះ ចំពោះមន្រ្តីការទូត ទៅបំពេញបេសកកម្មនៅ ឯបរទេស និងកសាងមូលដ្ឋាន សំភារៈ
សំដៅជួយឲ្យ ឯកអគ្គរដ្ឋទូតទាំងឡាយបំពេញល្អរាល់ភារកិច្ចរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ