ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបន្តកាត់បន្ថយលក្ខខ័ណ្ឌវិនិយោគអាជីវកម្ម

(VOVWORLD) - គោលដៅរបស់ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមនោះគឺកាត់បន្ថយ លក្ខខ័ណ្ឌវិនិយោគអាជីវកម្មចំនួន៦៧៥ក្នុងចន្លោះពីឆ្នាំ២០១៩ដល់ឆ្នាំ២០២០។ 

ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមទើបនឹងបានប្រកាសការសម្រេច ផែនការត្រួតពិនិត្យ កាត់បន្ថយ និងជួយសម្រួលដល់លក្ខខ័ណ្ឌវិនិយោគ អាជីវ កម្មចំណុះវិស័យគ្រប់គ្រងរដ្ឋរបស់ក្រសួងក្នុងដំណាក់កាលពីឆ្នាំ២០១៩ដល់ឆ្នាំ ២០២០។

        គោលដៅរបស់ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមនោះគឺកាត់បន្ថយ លក្ខខ័ណ្ឌវិនិយោគអាជីវកម្មចំនួន៦៧៥ក្នុងចន្លោះពីឆ្នាំ២០១៩ដល់ឆ្នាំ២០២០។ នេះជាបរិមាណធំបំផុតតាំងពីមុនមកក្នុងប្រវត្តិសាស្ត្រផ្នែកឧស្សាហពាណិជ្ជកម្ម ដែលត្រូវបានបណ្ដាអង្គភាពក្រោមឱវាទក្រសួងស្នើរអោយកាត់បន្ថយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ