ការសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកលើកទី៦
![ការសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកលើកទី៦ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_10_02/viet_my_3_copy_swuh.jpg) |
ការសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកលើកទី៦ |
Vovworld-អនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិវៀតណាមនិងអាមេរិក
គណៈប្រតិភូក្រសួងការពារជាតិវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen
Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានទៅបំពេញទស្សនកិច្ចនៅអាមេរិកចូល
រួមការសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកលើកទី៦នៅរដ្ឋធានី
វ៉ាស៊ីងតោនចាប់ពីថ្ងៃទី២៩កញ្ញាដល់ថ្ងៃទី២តុលា។ គណៈប្រតិភូអាមេរិកដឹកនាំ
ដោយឧបការីរដ្ឋមន្ត្រីការពារជាតិលោកស្រី Amy Searight រួមជាមួយសមាជិកជាមន្ត្រី
ក្រសួងការពារជាតិនិងក្រសួងការបរទេសអាមេរិក។
នៅការសន្ទនាភាគីទាំងពីរបានឯកភាពវាយតំលៃខ្ពស់ការខំប្រឹងប្រែងរបស់ភាគីទាំង
ពីរក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការនៅវិស័យនានាតាមស្មារតី MOU សេចក្តី
ថ្លែងការណ៍ទស្សនវិស័យរួមអំពីទំនាក់ទំនងការពារជាតិ (JVS) ដែលបានចុះ
ហត្ថលេខានាឆ្នាំ២០១៥ ក៏ដូចជាកិច្ចព្រមព្រៀងនានារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង
ពីរ។
វាយតំលៃអំពីស្ថានភាពនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក លោកស្រី Amy Searight បាន
អះអាងឡើងវិញនូវទស្សនៈរបស់អាមេរិកថា រាល់ជំលោះត្រូវបានដោះស្រាយដោយ
សន្តិវិធីនិងសកម្មភាពមិនគោរពច្បាប់អន្តរជាតិត្រូវបានបញ្ចប់។ ក្នុងឱកាសនេះ
ឧត្តមសេនីឯក Nguyen Chi Vinh ក៏បានប្រគល់ជូនអាមេរិកវត្ថុអនុស្សាវរីយ៍មួយចំនួន
របស់ទាហានអាមេរិកដែលចូលរួមសង្គ្រាមនៅវៀតណាមផងដែរ៕