ការសន្ទនាផ្សព្វផ្សាយបរិយាកាសវិនិយោគវៀតណាមនៅអាល្លឺម៉ង់


ការសន្ទនាផ្សព្វផ្សាយបរិយាកាសវិនិយោគវៀតណាមនៅអាល្លឺម៉ង់ - ảnh 1
ការសន្ទនាផ្សព្វផ្សាយបរិយាកាសវិនិយោគវៀតណាមនៅអាល្លឺម៉ង់ (messe-berlin.de)

        Vovworld-ក្នុងក្របខ័ណ្ឌសប្ដាហ៍អាស៊ី-ប៉ាស៊ីហ្វិកដែលកំពុងប្រព្រឹត្តទៅនៅ​
រដ្ឋធានីបែកឡាំងរបស់អាល្លឺម៉ង់ ស្ថានទូតវៀតណាមបានរៀបចំការសន្ទនា វៀត
​ណាម-ទីកន្លែងមកដល់របស់អង្គភាពអាជីវកម្មអាល្លឺម៉ង់ សំដៅផ្សព្វផ្សាយអំពី
ទឹកដី​និង​បរិយាកាសវិនិយោគនៅវៀតណាមចំពោះអង្គភាពអាជីវកម្មអាល្លឺម៉ង់
ក៏ដូចជា​អង្គភាពអាជីវកម្មវៀតណាមនៅអាល្លឺម៉ង់។​ នៅការសន្ទនានេះ​អនុរដ្ឋមន្ត្រី
ក្រសួង​ឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានអះអាងនូវ
ទំនាក់​ទំនងរវាងអាល្លឺម៉ង់និងវៀតណាមបានឆ្លងកាត់ដំណាក់កាលមួយជាបុព្វបទ
និង​មូលដ្ឋានសំរាប់បង្កើតជំហានលោតផ្លោះដូចក្នុងដំណាក់កាលបច្ចុប្បន្ន។ លោក
បានឲ្យដឹងថា នឹង​មានការពង្រីកក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង
អាល្លឺម៉ង់ក៏ដូចជាដៃគូផ្សេងៗក្នុង EU នាពេលខាងមុខ។ ការដែលវៀតណាមបន្ត
សុក្រិដ្ឋបែបបទ​រដ្ឋបាល​ក្របខ័ណ្ឌគតិយុត្តិវិនិយោគអាជីវកម្មនឹងបើកចេញឱកាស
ដ៏ធំធេងសំរាប់​អង្គភាពអាជីវកម្មអាល្លឺម៉ង់ ពិសេសគឺក្នុងវិស័យបង្រៀនវិជ្ជាជីវៈផ្ទេរ
ប្រគល់​បច្ចេកវិទ្យាបណ្ដុះបណ្ដាលអភិវឌ្ឍន៍ប្រភពធនធានមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ