ការសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីវៀតណាម-អូស្ត្រាលី

ការសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីវៀតណាម-អូស្ត្រាលី - ảnh 1
ការសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីវៀតណាម-អូស្ត្រាលី (VOV)

        Vovworld-នាថ្ងៃទី២០វិច្ឆិកា វៀតណាមនិងអូស្ត្រាលីបានដំណើរការ​សន្ទនា
​ថ្នាក់​អនុរដ្ឋមន្ត្រីការបរទេស-ការពារជាតិលើកទី៣នៅរដ្ឋធានី Canbera អូស្ត្រាលី។

        ភាគីទាំងពីរបានឯកភាពបន្តជំរុញដំណើរទស្សនកិច្ចជួបសន្ទនាជាន់ខ្ពស់​អាទិ
ភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយសេដ្ឋកិច្ចសេដ្ឋកិច្ច​ពាណិជ្ជកម្ម
វិនិយោគសន្តិសុខការពារជាតិជាដើម។ ភាគីទាំងពីរបានផ្លាស់ប្តូរអំពី​ស្ថានភាពនៅ
សមុទ្រខាងកើតនិងសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សា​សន្តិភាពនិងស្ថិរភាព
នៅដំបន់ធានាសន្តិសុខសុវត្ថិភាពសេរីភាពនាវាចរណ៍​អាកាសចរណ៍និងគោរពច្បាប់
អន្តរជាតិ ក្នុងនោះមានអនុសញ្ញារបស់អង្គការ​សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ
១៩៨២​អំពាវនាវបណ្ដាភាគីដោះស្រាយ​ជំលោះ​ដោយសន្តិវិធី មិនប្រើប្រាស់ឬគំរាម
កំហែងប្រើប្រាស់អំពើរហឹង្សា។ ភាគី​ទាំងពីរបានឯកភាពដំណើរការសន្ទនាយុទ្ធសាស្ត្រ
ថ្នាក់អនុរដ្ឋមន្ត្រីការបរទេស-ការពារជាតិវៀតណាម-អូស្ត្រាលីលើកទី៤ក្នុងរយៈពេល
សមស្របក្នុងឆ្នាំ២០១៥​នៅ​វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ