ការហាត់សមចុងក្រោយសម្រាប់ការបោះឆ្នោតនៅកោះ Truong Sa ខេត្តខាញ់ហ័រ
(VOVWORLD) - ការហាត់សមនេះ ត្រូវបានតំបន់ពិសេស Truong Sa រៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងខ្លឹមសារទាំងអស់ដូចដែលបានកំណត់ក្នុងច្បាប់បោះឆ្នោត។
អ្នកបោះឆ្នោតនៅលើកោះ Truong Sa នឹងបោះឆ្នោតជ្រើសតាំងសមាជិកសភា សមាជិកក្រុមប្រឹក្សាប្រជាជនខេត្តខាញ់ហ័រ និងសមាជិកក្រុមប្រឹក្សាប្រជាជនតំបន់ពិសេស។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី១៤ ខែមីនា ការហាត់សមចុងក្រោយនៃការងារត្រៀមរៀបចំទាំងអស់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ បានធ្វើឡើងនៅតំបន់បោះឆ្នោតលេខ១៤ នៅលើកោះ Truong Sa (តំបន់ពិសេស Truong Sa)។
ការហាត់សមនេះ ត្រូវបានតំបន់ពិសេស Truong Sa រៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងខ្លឹមសារទាំងអស់ដូចដែលបានកំណត់ក្នុងច្បាប់បោះឆ្នោត។ កងកម្លាំងនិងប្រជាជននៅលើកោះបានអនុវត្តន៍នីតិវិធីទទួលអ្នកបោះឆ្នោត ការត្រួតពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត ការណែនាំការបោះឆ្នោត និងធានាសន្តិសុខ សណ្តាប់ធ្នាប់នៅការិយាល័យបោះឆ្នោតផងដែរ។ អ្នកបោះឆ្នោតនៅលើកោះ Truong Sa នឹងចូលរួមក្នុងការបោះឆ្នោតនៅថ្ងៃដដែលជាមួយអ្នកបោះឆ្នោតទូទាំងប្រទេស គឺថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦៕