ការអភិវឌ្ឍចលនាកីឡានៅតំបន់ជនជាតិភាគតិច

(VOVWORLD) - ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែសីហា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Gia Lai បានរៀបចំការប្រកួតកីឡា បណ្តាជនជាតិភាគតិចឆ្នាំ២០១៨ ដោយមានការចូលរួមរបស់កីឡាករចំនួន ៤០០នាក់។
ការអភិវឌ្ឍចលនាកីឡានៅតំបន់ជនជាតិភាគតិច - ảnh 1ក្រុមកីឡបណ្តាស្រុកនៅតំបន់ជនជាតិភាគតិចចូលរួមការប្រកួតកីឡា

កីឡាករទាំងអស់បានចូលរួមប្រកួត នៅវិញ្ញាសារកីឡាបាល់ទាត់ បាល់ទះ រត់ប្រណាំង បាញ់ស្នា ទាញព្រ័ត្រ ជាដើម។ បញ្ចប់ការប្រកួតនេះ ក្រុមទីក្រុង Pleiku ដណ្តើមបានរង្វាន់លេខ១ ។ ក្រុមស្រុក Dak Doa ទទួលបានរង្វាន់លេខ ២ រីឯក្រុមស្រុក Chu Prong ទទួលបានរង្វាន់ លេខ៣ផងដែរ។

ការប្រកួតកីឡានៃបណ្តាជនជាតិភាគតិចត្រូវបានរៀបចំនៅខេត្ត Gia Lai ជាប្រចាំឆ្នាំ សំដៅរឹតបន្តឹងចំណងសាមគ្គីភាពនៃបណ្តាជនជាតិភាគតិចនៅ ខេត្ត Gia Lai និយាយដោយឡែកនិងបណ្តាខេត្ត Tay Nguyen និយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ