ការអភិវឌ្ឍន៍ពាណិជ្ជសញ្ញាសំរាប់អង្គភាពអាជីវកម្ម


ការអភិវឌ្ឍន៍ពាណិជ្ជសញ្ញាសំរាប់អង្គភាពអាជីវកម្ម - ảnh 1
ការអភិវឌ្ឍន៍ពាណិជ្ជសញ្ញាសំរាប់អង្គភាពអាជីវកម្ម (Image: VCCI)

(VOVworld) – ​នាថ្ងៃទី ១៨ វិច្ឆិកា សិក្ខាសាលាដោយប្រធានបទ “វិនិយោគអភិវឌ្ឍន៍ ពាណិជ្ជសញ្ញានិងការចំណាយការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អង្គភាពអាជីវកម្ម” ត្រូវ
បានរៀបចំឡើងនៅទីក្រុងហាណូយ។ នៅសិក្ខាសាលានេះ បណ្ដាតំណាងបានចាត់
ទុកថា៖ កម្មសិទ្ធិ បញ្ញាកម្មសិទ្ធិបច្ចេកទេសនិងផលិតផលប្រព័ន្ធនិងពាណិជ្ជសញ្ញា
មិនទាន់ទទួលបានការយកចិត្តទុកដាក់ដ៏ត្រឹមត្រូវនៅឡើយទេ។ ដោតហេតុនេះ វៀតណាមមិនមានពាណិជ្ជសញ្ញាដោយទ្រង់ទ្រាយធំក្នុងតំបន់និងលើពិភពលោក។ ដើម្បីកសាងពាណិជ្ជសញ្ញាអន្តរជាតិដែលពោពេញទៅដោយអត្តសញ្ញាណរបស់
វៀតណាម លោកស្រី Pham Thi Thu Hang អគ្គលេខាធិការសភាពាណិជ្ជកម្មនិង
ឧស្សហកម្មវៀតណាមបានចាត់ទុកថា៖

“យើងត្រូវផ្លាស់ប្តូរការត្រិះរិះដឹងអំពីពាណិជ្ជសញ្ញា ពីទស្សនៈវិស័យយុទ្ធវិធីដល់​ទស្សនៈយុទ្ធសាស្រ្តក្នុងរយៈពេលយូរអង្វែង ពីបណ្ដាសកម្មភាព makerting តូចតាច ដល់សកម្មភាពកសាងពាណិជ្ជសញ្ញដូចជាយុទ្ធសាស្ត្រមេមួយ។ ជាពិសេស ការកសាងពាណិជ្ជសញ្ញាគឺជាភារកិច្ចសំខាន់បំផុតដែលថ្នាក់ដឹកនាំអង្គភាពអាជីវកម្ម ដឹកនាំជាផ្ទាល់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ