កសាងទីក្រុងហូជីមិញក្លាយទៅជា៖គ្រាប់ពេជ្យមួយចែងចាំងតំបន់បូពា៍

កសាងទីក្រុងហូជីមិញក្លាយទៅជា៖គ្រាប់ពេជ្យមួយចែងចាំងតំបន់បូពា៍ - ảnh 1
ទីក្រុងហូជីមិញ

          (VOV)_ប្រការនេះត្រូវបាននាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក ​Nguyen
Xuan Phuc សង្កត់ធ្ងន់ នៅក្នុងជំនួបធ្វើការ ជាមួយថ្នាក់ដឹកនាំ​ទីក្រុង​ហូជីមិញ ស្ដីអំពី
ការអនុវត្តភារកិច្ចសេដ្ឋកិច្ច សង្គមកិច្ច នារសៀលថ្ងៃទី២៧​មិថុនា។ នាយករដ្ឋមន្ត្រី ​ 
លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ​ទីក្រុង​ហូជីមិញត្រូវកំណត់ជាខឿន
សេដ្ឋកិច្ចថ្មី មានកម្លាំងរីករាលដាល ជាកម្លាំងចលករសំរាប់ការអភិវឌ្ឍន៍និរន្តរភាព
 ជាក្បាលម៉ាស៊ីនដើម្បីប្រទេសធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធិភាព៖

          “ ទីក្រុងហូជីមិញត្រូវដាក់បញ្ហាអោយបាន​ច្បាស់ថែមទៀត ក្នុង​ការបញ្ជា​ណែ​នាំ 
ជាពិសេស​គឺដំណោះស្រាយនានាអំពីវិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ក្នុង​សភាពការណ៍ធ្វើ
សមាហរណកម្មអន្តរជាតិ។ ខ្ញុំស្នើអោយទីក្រុងហូជីមិញ ត្រូវមានគោលដៅឆ្ងាយថែម
ទៀត ​ខ្ពស់ថែមទៀត ប្តេជ្ញាខាងនយោបាយច្បាស់ថែមទៀត ដើម្បីទីក្រុងហូជីមិញ
ក្លាយទៅជាគ្រាប់ពេជ្យមួយចែងចាំងតំបន់បូពា៍​៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ