កសាងទីក្រុងហាណូយជាមជ្ឈមណ្ឌលនយោបាយនិងរដ្ឋបាលជាតិ
(VOVWORLD) - លោកអគ្គលេខាបក្ស តូ ឡឹម ទើបតែចុះហត្ថលេខានិងចេញផ្សាយ សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពី "កសាងនិងអភិវឌ្ឍន៍ទីក្រុងហាណូយក្នុងយុគសម័យថ្មី"។
ទន្លេក្រហមត្រូវបានកំណត់ជាអ័ក្សបៃតង ដែលជាអ័ក្សទេសភាពនៃទីក្រុងហាណូយ (រូបថត៖ VOV) |
សេចក្តីសម្រេចចិត្តនេះ បានដាក់ចេញទស្សនៈចំនួនប្រាំសម្រាប់អភិវឌ្ឍន៍រដ្ឋធានីក្នុងរយៈពេលខាងមុខ ក្នុងនោះអះអាងថា ទីក្រុងហាណូយគឺជាមជ្ឈមណ្ឌលនយោបាយនិងរដ្ឋបាលជាតិ ជាមជ្ឈមណ្ឌលស្ថាបនា ដើរតួនាទីនាំមុខគេក្នុងការបង្កើតគំរូអភិវឌ្ឍន៍ និងការត្រិះរិះអភិវឌ្ឍន៍ថ្មី...។
សេចក្តីសម្រេចចិត្តនេះកំណត់គោលដៅថា នៅឆ្នាំ ២០៣៥ រដ្ឋធានីហាណូយនឹងក្លាយជាទីក្រុងបៃតង ឆ្លាតវៃ និងទំនើប ជាការរួមបញ្ចូលគ្នាលក្ខណៈវប្បធម៌ប្រណិតផូរផង ចូលរួមសហគមន៍អន្តរជាតិកាន់តែស៊ីជម្រៅ ជាមួយនឹងការប្រកួតប្រជែងខ្ពស់ ស្ថិរភាពនយោបាយ និងសង្គម; ជាទីក្រុងសន្តិភាព ប្រជាជនមានសុភមង្គល និងជាគោលដៅសុវត្ថិភាព រួសរាយរាក់ទាក់ និងទាក់ទាញ។ នៅឆ្នាំ២០៤៥ ទីក្រុងហាណូយនឹងក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមជ្ឈមណ្ឌលប្រមូលផ្តុំនៃចំណេះដឹងនិងបច្ចេកវិទ្យា; ប្រជាជនមានគុណភាពរស់នៅខ្ពស់ សង្គមអរិយធម៌ សុវត្ថិភាព គួរជាទីរស់នៅប្រកបដោយសុភមង្គល។ ឆ្ពោះទៅខួបលើកទី ១០០ នៃទិវារំដោះរដ្ឋធានី (១៩៥៤-២០៥៤) និងនៅឆ្នាំ ២០៦៥៖ ទីក្រុងហាណូយនឹងក្លាយជាទីក្រុងសកលមួយដែលមានកម្រិតអភិវឌ្ឍន៍ខ្ពស់ និងប្រកបដោយចីរភាព ដែលស្ថិតក្នុងក្រុមរដ្ឋធានីដែលមានគុណភាពរស់នៅនិងសុភមង្គលខ្ពស់នៅក្នុងពិភពលោក៕