កសាងប្រភពធនធានមនុស្សដើម្បីអភិវឌ្ឍន៍វិស័យបញ្ញាសិប្បនិម្មិតនៅវៀតណាម

(VOVWORLD) - AI កំពុងជាបច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាដែលត្រូវបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងបំផុត ហើយជាវិស័យលេចធ្លោមួយនៃបដិវត្តន៍ឧស្សាហកម្ម លើកទី៤។

នារសៀលថ្ងៃទី២៦ ខែមិថុនា នៅទីក្រុងហូជីមិញ ឧទ្យាន software Quang Trung (QTSC) បានសហការជាមួយសមាគមន៍ software និងសេវាកម្មបច្ចេក វិទ្យាព័ត៌មានវៀតណាម (VINASA) និងសម្ព័ន្ធភាពបណ្ដាសហគ្រាសបច្ចេកវិទ្យា ព័ត៌មានវៀតណាម (VNITO) រៀបចំសិក្ខាសាលាដោយប្រធានបទ “បទពិសោធន៍ ដំណើរការគម្រោងបញ្ញាសិប្បនិម្មិត (AI)”។ សិក្ខាសាលានេះគឺសំដៅចែករំលែក រូបសណ្ឋានដំណើរការបញ្ញាសិប្បនិម្មិតនៅក្នុងសហគ្រាសវៀតណាម ក៏ដូចជា បទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលវិស័យ AI នៅតាមសហគ្រាស-សាលារៀន-វិទ្យាស្ថាន។

        AI កំពុងជាបច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាដែលត្រូវបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងបំផុត ហើយជាវិស័យលេចធ្លោមួយនៃបដិវត្តន៍ឧស្សាហកម្ម លើកទី៤។ នៅវៀតណាម មានសហគ្រាសបច្ចេកវិទ្យាក្នុងស្រុកជាច្រើនបានក្ដាប់ ជាប់និន្នាការនេះ ហើយធ្វើឡើងផលិតផលជាក់ស្ដែងមួយចំនួន។

        នៅសិក្ខាសាលានេះដែរ តំណាងនៃបណ្ដាសហគ្រាស សាកលវិទ្យាល័យ និងវិទ្យាស្ថាន ក៏បានលើកឡើងដំណោះស្រាយជាច្រើនសំដៅជំរុញកិច្ចសហប្រតិ បតិ្តការក្នុងសកម្មភាពសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ក៏ដូចជាអនុវត្តបច្ចេកវិទ្យា AI នៅ វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ