កសាងផែនការមេដើម្បីវាលសណ្តទន្លេ Cuu Long អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

(VOVWORLD) -សិក្ខាសាលាប្រធានបទស្តីពីកសាងផែនការមេនិងអភិវឌ្ឍន៍រចនាសម្ព័ន្ធសម្រាប់ វាលសណ្តទន្លេ Cuu Long បានរៀបចំឡើងនៅទីក្រុង Can Tho នាថ្ងៃទី២៦កញ្ញា។ ចូលរួមក្នុងសិក្ខាសាលានេះ អ្នកគ្រប់គ្រងនិងអ្នកវិទ្យាសាស្ត្របានរួមវិភាគទាននូវមតិ ជាច្រើន នាំចេញដំណោះស្រាយជាក់ស្តែងស្តីពីបញ្ហាផ្លាស់ប្តូររូបសណ្ឋានអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនិងអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាព។
កសាងផែនការមេដើម្បីវាលសណ្តទន្លេ Cuu Long អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព - ảnh 1លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមថ្លែងមតិក្នុងសិក្ខាសាលា

មតិមួយចំនួនចាត់ទុក ថា ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពវាល សណ្តទន្លេ Cuu Long បន្សាំជាមួយការប្រែប្រួលអាកាសធាតុគឺត្រូវកសាង ផែនការមេមួយ។ លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមបានសង្កត់ធ្ងន់ថា៖

        “ត្រូវផ្អែកទៅលើការស្រាវជ្រាវទូទៅមួយនិងត្រូវរៀបចំឡើងវិញតាមវិធីសាស្ត្រ ល្អបំផុត បន្សាំជាមួយការប្រែប្រួលអាកាសធាតុរបស់តំបន់នីមួយៗ សមស្រប ជាមួយលក្ខណៈផលិតផល ថែមទាំងទម្លាប់របស់តំបន់នីមួយៗទៀត តាមនោះទើប ដោះស្រាយបាននូវប្ញសគល់នៃបញ្ហានេះ។ ប្រសិនបើ កសិកម្មដើរតាមបែបកសិកម្ម ដីធ្លីដើរតាមបែបធនធានដីធ្លីនោះ ពោលគឺដើរដោយឯកឯងគឺមិនដើរតាមផែនការមេ មួយ មានន័យ ថា យើងមិនអាចដោះស្រាយបញ្ហាវាលសណ្តទន្លេ Cuu Long នៅ ឡើយទេ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ