កសាងស្នងការកលយុទ្ធឲ្យសក្តិសមជាស្ថាប័នសេនាធិការយុទ្ធសាស្ត្រអំពីយោធា

កសាងស្នងការកលយុទ្ធឲ្យសក្តិសមជាស្ថាប័នសេនាធិការយុទ្ធសាស្ត្រអំពីយោធា - ảnh 1

(VOVworld) - កសាងស្នងការកលយុទ្ធឲ្យសក្តិសមជាស្ថាប័នសេនាធិការយុទ្ធ
សាស្ត្រអំពីយោធាការពារជាតិ។នេះជាការសំណូមពររបស់ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Xuan Phuc នាពេញអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សា
វរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ស្នងការកលយុទ្ធ (ថ្ងៃទី៧ កញ្ញា ឆ្នាំ១៩៤៥ ថ្ងៃ
ទី៧ កញ្ញា ឆ្នាំ២០១៥)នៃអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម នាព្រឹក
ថ្ងៃទី៥ កញ្ញានៅរដ្ឋធានីហាណូយ។ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc
បានសង្កត់ធ្ងន់ថា៖
 “ស្នងការកលយុទ្ធត្រូវតាមដានក្ដាប់ជាន់ស្ថានភាព គ្រប់គ្រងយ៉ាងស្អិតរមួយតំប
ន់ អាកាស តំបន់កោះសមុទ្រ ព្រំដែននិងតំបន់សំខាន់នានាទៀតផង។ម្ចាស់ការ
ស្រាវជ្រាវវាយតំលៃអំពីស្ថានភាពពិភពលោក តំបន់ សមុទ្រខាងកើត និងការជះ
ឥទ្ធិពលចំពោះសន្តិសុខយោធា។សេនាធិការដោះស្រាយប្រកបដោយប្រសិទ្ធិ
ភាពនូវករណីអាចកើតមានឡើង រួមចំណែករក្សារឹងមាំស្ថិរភាពនយោបាយ
សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ