កសាងសារមន្ទីធម្មជាតិវៀតណាម


កសាងសារមន្ទីធម្មជាតិវៀតណាម - ảnh 1
កសាងសារមន្ទីធម្មជាតិវៀតណាម (VGP)

        Vovworld-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងបានយល់ព្រម
​គោលការណ៍វិនិយោគទៅលើគំរោងការសារមន្ទីធម្មជាតិវៀតណាម។ តាមនោះ
​នឹងកសាងសារមន្ទីធម្មជាតិវៀតណាមក្លាយទៅជាសារមន្ទីធម្មជាតិរបស់ប្រទេស
ជាតិ​មានសមត្ថកិច្ចស្រាវជ្រាវវិទ្យាសាស្ត្រអំពីធម្មជាតិ ជួយឧបត្ថម្ភសារមន្ទីសមាជិក
​ក្នុង​ប្រព័ន្ធសារមន្ទីធម្មជាតិវៀតណាម។

        កន្លែងកសាងសារមន្ទីធម្មជាតិវៀតណាមនៅមណ្ឌលនគរ Quoc Oai ស្រុក
Quoc Oai ទីក្រុងហាណូយឬមណ្ឌលភូមិវប្បធម៍ទេសចរណ៍បណ្ដាជនជាតិ​វៀត
ណាម Dong Mo ទីរួមខេត្ត Son Tay ទីក្រុងហាណូយ។ គំរោងការនឹង​បាន​កសាង
លើផ្ទៃដី៣២ហិកតារួមមានមណ្ឌលសមត្ថកិច្ច មណ្ឌលតាំងបង្ហាញក្នុងផ្ទះ មណ្ឌល
សំរាប់សម្រាំងវត្ថុតាងជាតិជាដើម។

        កំរិតវិនិយោគសរុបនៃគំរោងការនឹងបានកំណត់ទៅលើមូលដ្ឋានពិនិត្យ​គំរោង
ការវិនិយោគជាក់ស្ដែងសមស្របនឹងលទ្ធភាពរៀបចំប្រភពកំលាំង​វិនិយោគនិង
បានធានាពីបណ្ដាប្រភពថវិការដ្ឋជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ