កាសែតឡាវ៖ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong រួមចំណែកធ្វើឱ្យទំនាក់ទំនងពិសេសឡាវ-វៀតណាមកាន់តែស៊ីជម្រៅ

(VOVWORLD) - យោងតាមបទវិចារណកថារបស់ Pasaxon នេះជាដំណើរទស្សនកិច្ចបរទេសជាលើកដំបូងរបស់លោក Vo Van Thuong បន្ទាប់ពីបានជាប់ឆ្នោតជាប្រធានរដ្ឋវៀតណាមមក។
កាសែតឡាវ៖ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong រួមចំណែកធ្វើឱ្យទំនាក់ទំនងពិសេសឡាវ-វៀតណាមកាន់តែស៊ីជម្រៅ - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong កំពុងធ្វើដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (រូបថត៖TTXVN)

កាសែតធំៗរបស់ឡាវ ដូចជា Pasaxon ស្ថាប័នបញ្ចេញមតិរបស់បក្សប្រជាជនបដិវត្តន៍ឡាវ និង PathetLao នៃទីភ្នាក់ងារព័ត៌មានឡាវ (KPL) ... ក្នុងច្បាប់នៅថ្ងៃទី ១០ មេ បានចេញផ្សាយលើទំព័រមុខនូវបទវិចារណកថា អបអរសាទរយ៉ាងកក់ក្តៅចំពោះ ប្រធានរដ្ឋវៀតណាមមកបំពេញទស្សនកិច្ចផ្លូវការនៅឡាវ; ដោយអះអាងថា ដំណើរទស្សនកិច្ចនឹងទទួលបានជោគជ័យយ៉ាងធំធេង និងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងពិសេសឡាវ-វៀតណាម។

យោងតាមបទវិចារណកថារបស់ Pasaxon នេះជាដំណើរទស្សនកិច្ចបរទេសជាលើកដំបូងរបស់លោក Vo Van Thuong បន្ទាប់ពីបានជាប់ឆ្នោតជាប្រធានរដ្ឋវៀត ណាមមក។ ក៏យោងតាមកាសែត Pasaxon ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong នឹងទទួលបានជោគជ័យយ៉ាងធំធេង រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង ឡាវ-វៀតណាម វៀតណាម-ឡាវបន្តការអភិវឌ្ឍកាន់តែស៊ីជម្រៅ ជាក់ស្តែង ប្រកប ដោយប្រសិទ្ធភាព ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។

ទន្ទឹមនឹងនោះ វិចារណកថារបស់ PathetLao បានសង្កត់ធ្ងន់ថា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានជ្រើសរើសប្រទេសឡាវជាប្រទេសដំបូងគេដែលមកបំពេញទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែង ដោយចាត់ទុកថា ដំណើរទស្សនកិច្ចនេះគឺសំដៅពង្រឹង និងពូនជ្រុំនូវទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជនទាំងពីរឡាវ-វៀតណាម។ អត្ថបទនេះបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ គឺជាទំនាក់ទំនងគំរូមួយ ដែលមិនចេះសាបសូន្យក្នុងទំនាក់ទំនងអន្តរជាតិ ជាកម្លាំងចលករ រួមចំណែកក្នុងជោគជ័យនៃការអភីវឌ្ឍរបស់ប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ