កាសែតអាហ្សង់ទីនលើកសរសើរភាពស្រស់ស្អាតរបស់ទឹកដីនិងមនុស្សវៀតណាម

កាសែតអាហ្សង់ទីនលើកសរសើរភាពស្រស់ស្អាតរបស់ទឹកដីនិងមនុស្សវៀតណាម - ảnh 1
កាសែតអាហ្សង់ទីនលើកសរសើរភាពស្រស់ស្អាតរបស់ទឹកដីនិងមនុស្សវៀតណាម

          (VOV)_កាសែត Resumen Latinoamericano របស់អាហ្សង់ទីន នាថ្ងៃទី១២​ មិថុ​​​នា
 ​បានចុះផ្សាយអត្ថបទសរសេរ របស់សាស្ត្រាចារ្យ បណ្ឌិត Guillermo Perez Cena គ្រូបង្រៀននៅមហាវិទ្យាល័យសតវត្សរ៍ទី២១ ស្ដីអំពីចំណាប់​អារម្មណ៍របស់លោកក្នុងដំណើរបំពេញ
ទស្សនកិច្ចនៅវៀតណាម នាពេលថ្មីៗនេះ។ ក្នុងបទសរសេរដោយប្រធានបទ៖ ទស្សនះ
វិស័យមួយរបស់អាហ្សង់ទី​នចំពោះវៀតណាម សាស្ត្រាចារ្យ បណ្ឌិត Guillermo Perez Cena
បានវាយតំលៃ​ខ្ពស់ចំពោះការផ្លាស់ប្តូរថ្មី និងភាពស្រស់ស្អាតរបស់ទឹកដីនិងមនុស្សវៀត
ណាម។ បទសរសេរបានពិពណ៌នារូបភាពប្រទេសវៀតណាមមួយសកម្ម មានទិដ្ឋភាព
ស្រស់​ស្អាត ហើយប្រជាជនវៀតណាមមានភាព​​ស្និទ្ធិស្នាល និងរួសរាយរាក់ទាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ