កីឡាករលើកដុំដែក Ngo Son Dinh បានឈ្នះមេដាយមាសនៅអូឡាំពិកយុវជន ឆ្នាំ ២០១៨

(VOVWORLD) - នាព្រឹកថ្ងៃទី៨ខែតុលាកីឡាករលើកដុំដែក Ngo Son Dinh បានឈ្នះមេដាយ មាសនៅកំរិតទម្ងន់ ៥៦ គីឡូក្រាមផ្នែកបុរស ក្រោយពីបានឈ្នះលើគូប្រជែង ខ្លាំងៗជាច្រើនដែរ។ 
កីឡាករលើកដុំដែក Ngo Son Dinh បានឈ្នះមេដាយមាសនៅអូឡាំពិកយុវជន ឆ្នាំ ២០១៨ - ảnh 1 កីឡាករលើកដុំដែក Ngo Son Dinh បានឈ្នះមេដាយមាសនៅអូឡាំពិកយុវជន ឆ្នាំ ២០១៨

នៅកីឡាអូឡាំពិកយុវជនរដូវក្តៅឆ្នាំ ២០១៨ ដែលបានរៀប ចំឡើងនៅប្រទេសអាហ្សង់ទីនលោក Ngo Son Dinh គឺជាកីឡាករមានសង្ឃឹម ដ៏ធំបំផុតរបស់ក្រុមកីឡាវៀតណាម។ លោក Ngo Son Dinh ធ្លាប់បានឈ្នះ មេដាយមាសមួយគ្រឿងនៅក្នុងការប្រកួតដណ្តើមជើងឯកយុវជនអាស៊ីឆ្នាំ ២០១៧ និងឈ្នះបានមេដាយមាសចំនួន ៣គ្រឿង ក្នុងការប្រកួតដណ្តើម ជើងឯកយុវជនអាស៊ីឆ្នាំ ២០១៨ ។ នាព្រឹកថ្ងៃទី៨ខែតុលានោះដែរ កីឡាករិនីចំបាប់វៀតណាម Nguyen Thu Thu Trang បានឈ្នះមេដាយប្រាក់ នៅកំរិតទម្ងន់ ៤៤ គីឡូក្រាមផ្នែកស្ត្រី។ គូរបញ្ជាក់ថា មហោស្រពកីឡាយុវជន ឆ្នាំ១០១៨បានប្រព្រឹត្តទៅនៅទីក្រុង  Buenos Aires ប្រទេសអាហ្សង់ទីនចាប់ ពីថ្ងៃទី ៦ ដល់ ១៨ តុលា។ ក្រុមកីឡាវៀតណាមបានចូលរួមដោយមានអត្តពលិក ចំនួន ១២ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ