កីឡាវៀតណាមជាប់លំដាប់ថ្នាក់ទី១៣យ៉ាងឆាប់រហ័សនៅក្នុងតារាងរៀបមេដាយសរុបនៅ Asiad 2018

(VOVWORLD) - ដោយដណ្តើមបានមេដាយមាសរបស់ក្រុមប្រកួតចែវទូក Rowing សំរាប់នារី វៀតណាម ក្រុមកីឡាវៀតណាមកំពុងមានចំណាត់ថ្នាក់ទី២០ បានលោតឡើង ចំណាត់ថ្នាក់ទី១៣ លើក្រុមកីឡាសរុបទាំង២៤ ដែលបានដណ្តើមមេដាយមាស នៅ Asiad 2018។
កីឡាវៀតណាមជាប់លំដាប់ថ្នាក់ទី១៣យ៉ាងឆាប់រហ័សនៅក្នុងតារាងរៀបមេដាយសរុបនៅ Asiad 2018 - ảnh 1 ក្រុមប្រកួតចែវទូក Rowing សំរាប់នារីវៀតណាមបានដណ្តើមមេដាយមាសនៅ Asiad 2018

មេដាយមាសដែលក្រុមប្រកួតទូក Rowing សំរាប់នារី វៀតណាមនាថ្ងៃទី២៣ខែសីហា រួមមានកីឡាករិនី Luong Thi Thao – Ho Thi Ly – Ta Thanh Huyen – Pham Thi Thao។ ស្នាដៃគួរឲ្យចាប់អារម្មណ៍នេះនឹងនាំមក នូវកម្លាំងចលករពិតប្រាកដសំរាប់កីឡាករវៀតណាមខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីទទួលជ័យជំនះក្នុងប៉ុន្មានថ្ងៃជាបន្តបន្ទាប់នៃការប្រកួតពិបាកនេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ