កីឡាវៀតណាមត្រៀមខ្លួន​រួចរាល់ដើម្បីចូលរួមព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក​ទីក្រុង​ប៉ារីសឆ្នាំ ២០២៤

(VOVWORLD) - នាយកដ្ឋានអប់រំកាយនិងកីឡា (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) កាលពីថ្ងៃទី ១៦ ខែកក្កដា បានប្រកាសថា ការងារត្រៀមរៀបចំនិងចូលរួមព្រឹត្តិការណ៍កីឡាជនពិការពិភពលោក - ប៉ារ៉ាឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ របស់គណៈប្រតិភូកីឡាជនពិការវៀតណាម បានបញ្ចប់ជាស្ថាពរ។

គណៈប្រតិភូត្រូវបានរំពឹងថានឹងមានសមាជិកចំនួន ១៤ នាក់ ក្នុងនោះមានអត្តពលិកចំនួន ៧ នាក់ រួមមាន៖ Pham Nguyen Khanh Minh (អត្តពលកម្ម) Do Thanh Hai និង Le Tien Dat (ហែលទឹក); ចូលរួមការប្រកួតលើកទម្ងន់មានកីឡាករ៤រូបគឺ Le Van Cong, Nguyen Binh An, Dang Thi Linh Phuong និង Chau Hoang Tuyet Loan។ គណៈប្រតិភូនឹងចេញដំណើរពីទីក្រុងហូជីមិញជាផ្លូវការនៅថ្ងៃទី២៣ ខែសីហា និងត្រឡប់មកប្រទេសវិញនៅថ្ងៃទី៩ ខែកញ្ញា។ គោលដៅរបស់គណៈប្រតិភូនៅប៉ារ៉ាឡាំពិកឆ្នាំនេះ គឺឈ្នះមេដាយ១-២គ្រឿង។

កីឡាវៀតណាមត្រៀមខ្លួន​រួចរាល់ដើម្បីចូលរួមព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក​ទីក្រុង​ប៉ារីសឆ្នាំ ២០២៤ - ảnh 1និមិត្តសញ្ញាអូឡាំពិក និងប៉ារ៉ាឡាំពិក ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ រូបថត៖ AFP/TTXVN

នាថ្ងៃទី ២០ សីហា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិនៅទីក្រុងហូជីមិញ នាយកដ្ឋានអប់រំកាយនិងកីឡានឹងសម្របសម្រួលជាមួយគណៈកម្មាធិការអូឡាំពិកវៀតណាម និងសមាគមកីឡាជនពិការវៀតណាមរៀបចំពិធីចេញដំណើររបស់គណៈប្រតិភូកីឡាជនពិការវៀតណាមទៅចូលរួមប៉ារ៉ាលាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះសំដៅលើកទឹកចិត្តដល់សមាជិកគណៈប្រតិភូ មុនពេលចេញដំណើរទៅប្រទេសបារាំងដើម្បីចូលរួមប្រកួតប្រជែង។

ប៉ារ៉ាឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅប្រទេសបារាំង ចាប់ពីថ្ងៃទី ២០ ខែសីហា ដល់ថ្ងៃទី ៩ ខែកញ្ញា ជាមួយនឹងប្រភេទកីឡាចំនួន ២២ សម្រាប់ជនពិការ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ