ខែកុម្ភៈឆ្នាំ២០១៩ វៀតណាមទទួលចំនួនភ្ញៀវទេសចរអន្តរជាតិធំបំផុតចាប់តាំងពីមុនមកម្ល៉េះ

(VOVWORLD) - នាថ្ងៃទី ២៨ខែកុម្ភៈ អគ្គនាយកដ្ឋានស្ថិតិវៀតណាមបានប្រកាសថាចំនួនភ្ញៀវទេសចរអន្តរជាតិមក ដល់វៀតណាមក្នុងខែកុម្ភៈឆ្នាំ២០១៩ ត្រូវបានប៉ាន់ស្មានសម្រេចបានជាង ១,៥៨ លាននាក់។ ខែកុម្ភៈឆ្នាំ២០១៩ ក៏ជាខែដែល វៀតណាមទទួលភ្ញៀវទេសចរចំនួនភ្ញៀវទេសចរអន្តរជាតិច្រើនបំផុតតាំងពីមុនមកម្ល៉េះ ដោយសារតែវៀតណាមកំពុងមានពិធិបុណ្យដើមឆ្នាំជាច្រើន ហើយវៀតណាមជាប្រទេសម្ចាស់ផ្ទេះរៀបចំព្រឹត្តិការណ៍សំខាន់ៗដែលទាក់ទាញភ្ញៀវទេសចរអន្តរផងដែរ។
ខែកុម្ភៈឆ្នាំ២០១៩ វៀតណាមទទួលចំនួនភ្ញៀវទេសចរអន្តរជាតិធំបំផុតចាប់តាំងពីមុនមកម្ល៉េះ - ảnh 1 នាខែកុម្ភៈឆ្នាំ២០១៩ វៀតណាមទទួលចំនួនភ្ញៀវទេសចរអន្តរជាតិច្រើនបំផុតចាប់តាំងពីមុនមកម្ល៉េះ

គិតដល់ត្រឹមតែខែកុម្ភៈ ឆ្នាំ២០១៩ វៀតណាមប៉ាន់ស្មានចំនួនភ្ញៀវទេសចរអន្តរជាតិសម្រេចបានជាង ៣ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវជើងអាកាស និងជើងគោក សុទ្ធតែកើនឡើង។ ភ្ញៀវទេសចរមកពីអាស៊ាន អឺរ៉ុប និងទ្វីបអាមេរិកក៏វាយតម្លៃថាមានកំណើនគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នានា ឆ្នាំ២០១៨។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ នៅទីក្រុងហាណូយកំពុងប្រព្រឹត្តទៅកិច្ចប្រជុំកំពូលរវាងអាមេរិក និងស.ប.ប កូរ៉េលើកទី២ ហើយនេះជាឱកាសទាក់ទាញការយកចិត្តទុកដាក់របស់ពិភពលោកទាំងមូល។ ទន្ទឹមនេះ ចំនួនអ្នកសារព័ត៌មាន និងអ្នកកាសែតអន្តរជាតិឡើងដល់រាប់ពាន់នាក់កំពុងប្រមូលផ្តុំនៅរដ្ឋធានីហាណូយ។ ផ្នែកទេសចរណ៍វាយតម្លៃថាព្រឹត្តិការណ៍នេះជាឱកាសមាសដើម្បីទេសចរណ៍វៀតណាមផ្សព្វផ្សាយចេញទៅកាន់ទ្វីបទាំង ៥ ដោយបានចាត់ទុកវៀតណាមជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញ មានទេសភាពដ៏ស្រស់ស្អាត ព្រមទាំងជាទីកន្លែងសុវត្ថិភាព និងដើម្បីសន្តិភាពនិងមិត្តភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ