ខេត្ត Bac Lieu ត្រូវឆ្ពោះទៅការអភិវឌ្ឍបៃតងដោយសសរទ្រូងចំនួន៤

(VOVWORLD) -នាព្រឹកថ្ងៃទី៣០មករា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងសន្និសីទពន្លឿនវិនិយោគខេត្ត Bac Lieu ឆ្នាំ២០១៨។ មុន នោះ នាយប់ថ្ងៃទី២៩ខែមករា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Lieu។ 
ខេត្ត Bac Lieu ត្រូវឆ្ពោះទៅការអភិវឌ្ឍបៃតងដោយសសរទ្រូងចំនួន៤ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Lieu 

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបាន ចង្អុលបង្ហាញពីការលំបាកនិងវិស័យមានកំហិតរបស់ខេត្ត ក្នុងនោះ ការលំបាក បំផុតដែលខេត្តត្រូវប្រឈមមុខគឺឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុនិង កម្ពស់ទឹក សមុទ្រឡើង។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ខេត្ត Bac Lieu គប្បីឆ្ពោះទៅការអភិវឌ្ឍបៃតង ដោយសសរទ្រូងចំនួន៤។ នោះគឺ នេសាទ វារីវប្បកម្ម កែច្នៃផលិតផលជលផលនិងសំខាន់បំផុតគឺប្រពលវប្បកម្មចិញ្ចឹមបង្គងបច្ចេកវិទ្យាខ្ពស់។ លោកអញ្ជើញផ្តល់អនុសាសន៍ថា៖ “ខេត្ត Bac Lieu គួរតែមានប្រាថ្នាអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត ពោលគឺត្រូវអនុវត្តន៍យ៉ាងហ្មឹងមាត់និងជាក់លាក់។ ខេត្តជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលទាំងពីររបស់ វៀតណាមដែលផលិតបង្គង មានទិន្នផលខ្ពស់។ វៀតណាមកំពុងខិតខំប្រឹងប្រែងនាំចេញបង្គងឲ្យទទួលបាន១០ពាន់លានដុល្លា អាមេរិក។ តាម នោះ ខេត្ត Bac Lieu ត្រូវជាប់ចំណាត់ថ្នាក់លេខមួយដែរ”។

        ស្តីពីទីផ្សារ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា ខេត្ត Bac Lieu ត្រូវបង្កើនការតភ្ជាប់ជាមួយវាលសណ្តទន្លេ Cuu Long និងទីក្រុងហូជីមិញ ទាំងការផលិតផងនិងការប្រើប្រាស់ផលិត ផលផង។ លោកនាយករដ្ឋមន្ត្រីមានបំណង ថា ខេត្ត Bac Lieu នឹងខិតខំប្រឹងប្រែងឲ្យក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មបង្គងរបស់ប្រទេសទាំងមូលលើវិស័យពូជនិងចំណីចិញ្ចឹមបង្គងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ