ខេត្ត Quang Ngai ចាប់ផ្តើមចេញដំណើរនេសាទមច្ឆាផលឆ្ងាយច្រាំង

ខេត្ត Quang Ngai ចាប់ផ្តើមចេញដំណើរនេសាទមច្ឆាផលឆ្ងាយច្រាំង - ảnh 1
ខេត្ត Quang Ngai ចាប់ផ្តើមចេញដំណើរនេសាទមច្ឆាផលឆ្ងាយច្រាំង (thanhnien)

(VOV)_នាថ្ងៃទី ៥ កុម្ភះ នៅកំពង់ផែ Sa Ky សម្ព័ន្ធក្រុមហ៊ុននេសាទមច្ឆាផល​
ឃុំ​ Binh Chau ស្រុក Binh Son ខេត្ត Quang Ngai (ភាគ​កណ្ដាល​វៀតណាម)  បាន ចាប់ផ្តើមចេញដំណើរនេសាទមជ្ឆាផល នាដើមឆ្នាំ២០១៤។

          នាវានេ​សាទមច្ឆាផលរាប់រយគ្រឿង ដែលក្នុងនោះមាននាវានេសាទមច្ឆាផល
ឆ្ងាយច្រាំង​ជាង៨០គ្រឿងទៀតបានត្រៀមរៀបចំរួចរាល់ដើម្បីចេញទៅលំហរ
សមុទ្រ ចាប់ផ្តើម​អោយរដូវនេសាទមច្ឆាផលថ្មី។

          ក៏ក្នុងថ្ងៃនេះដែរ នៅ Lang Chanh ភូមិ Dong ឃុំ An Vinh ស្រុកកោះ Ly Son សម្ព័ន្ធក្រុមហ៊ុននេសាទមច្ឆាផលឃុំ ​ក៏បានរៀបចំ​ពិធីចេញទៅលំហរសមុទ្រនេ
សាទ មច្ឆាផល នាដើមឆ្នាំថ្មី ២០១៤។ នេះគឺជាពិធីចេញទៅសមុទ្រនេសាទមច្ឆា ផលនាដើមឆ្នាំត្រូវបានរៀបចំតាមរបៀបប្រពៃណីរបស់អ្នកនេសាទមច្ឆាផល Ly
 Son និយាយរួម និងឃុំ An Vinh និយាយដោយលែក ​ដោយ​មាន​គោលបំណងសុំ អោយមានធាតុអាកាសអំណោយផល ​នេសាទត្រីទទួលបានភោគផល។

          មុននេះ បណ្ដាសម្ព័ន្ធក្រុមហ៊ុននេសាទមច្ឆាផលឃុំ Pho Thanh ស្រុក Duc Pho
 និងឃុំ Nghia An ស្រុក Tu Nghia ក៏បានរៀបចំពិធីចេញ​ទៅលំហរសមុទ្រនេសាទ មច្ឆាផល នាដើមឆ្នាំ ២០១៤ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ