ខេត្ត Tay Ninh រៀបចំផែនការមេសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam

(VOVWORLD) -ច្រកទ្វារព្រំដែន Tan Nam ទល់មុខនឹងច្រកទ្វារព្រំដែន ម៉ឺនជ័យ ខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា។ ច្រកទ្វារព្រំដែន Tan Nam- ម៉ឺនជ័យ មានចម្ងាយប្រមាណ ១៥០ គីឡូម៉ែត្រពីទីក្រុងហូជីមិញ និងប្រមាណ ១២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
 
ខេត្ត Tay Ninh រៀបចំផែនការមេសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam - ảnh 1 ច្រកទ្វារព្រំដែន Tan Nam (រូបថត៖ baotayninh.vn)

ខេត្ត Tay Ninh ទើបនឹងបានអនុម័តលើគម្រោងផែនការមេលម្អិតស្ដីពីការកសាងច្រកទ្វារព្រំដែន Tan Nam ឃុំ Tan Binh ស្រុក Tan Bien ដោយមានទ្រង់ទ្រាយ ៤៣ ហិកតា។ ច្រកទ្វារព្រំដែន Tan Nam ទល់មុខនឹងច្រកទ្វារព្រំដែន ម៉ឺនជ័យ ខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា។ ច្រកទ្វារព្រំដែន Tan Nam- ម៉ឺនជ័យ មានចម្ងាយប្រមាណ ១៥០ គីឡូម៉ែត្រពីទីក្រុងហូជីមិញ និងប្រមាណ ១២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam បានជួយសម្រួលប្រជាជន ក្នុងការធ្វើដំណើរទៅមករវាងវៀតណាម កម្ពុជា និងបណ្ដាប្រទេសនៅលើពិភពលោកលោក ជំរុញការនាំចេញ នាំចូលទំនិញ ធានាសកម្មភាពគ្រប់គ្រងរដ្ឋអំពីសេវាកម្មពាណិជ្ជកម្ម សន្តិសុខការពារជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

មុននេះ នាយករដ្ឋមន្ត្រីវៀតណាមបានអនុម័តលើគោលការណ៍ដំឡើងច្រកទ្វារព្រំដែន Tan Nam ជាច្រកទ្វារព្រំដែនអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ