ខេត្ត Thai Nguyen មានមូលដ្ឋានធ្វើតេស្តវីរុស SARS-CoV-2

(VOVWORLD) - នាថ្ងៃទី២ មីនា មន្ទីរពេទ្យមជ្ឈឹម Thai Nguyen ភាគខាងជើងវៀត ណាម ត្រូវបានក្រសួងសុខាភិបាលទទួលស្គាល់មានលក្ខខ័ណ្ឌគ្រប់គ្រាន់ ដើម្បីអនុវត្តការធ្វើតេស្តវីរុស SARS-CoV-2។
ខេត្ត Thai Nguyen ជាតំបន់ដែលមានមនុស្សជាច្រើនមកពីតំបន់កើត ជំងឺនៅឯបរទេស។ តាមរបាយការណ៍របស់គណៈគ្រប់គ្រងមណ្ឌលឧស្សាហ កម្ម Thai Nguyen បានឲ្យដឹងថា ក្នុងចំណោមជនកូរ៉េខាងត្បូងចំនួន៤២៨ នាក់ដែលកំពុងធ្វើការនៅទីនេះ មាន១១នាក់ទើបតែចូលវៀតណាមពី តំបន់កើតជំងឺនៅឯបរទេស។ មនុស្សទាំង១១នាក់នេះត្រូវបានដាក់ដាច់ដោយ ឡែកដើម្បីតាមដានសុខភាពតាមការកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ