ខុទ្ទកាល័យរដ្ឋាភិបាលប្រារព្ធពិធីជួបមុខដើមឆ្នាំថ្មី ដាក់ពង្រាយភារកិច្ចឆ្នាំ២០២២

(VOVWORLD) - ថ្លែងនៅពិធីជួបជុំ ឧបនាយករដ្ឋមន្រ្តីប្រចាំការលោក Pham Binh Minh បាន លើកសរសើរ ហើយចែករំលែកជាមួយស្មារតីធ្វើការដោយឥតឈប់ឈរ ទាំងយប់ទាំង ថ្ងៃរបស់កម្មាភិបាល បុគ្គលិកនៃខុទ្ទកាល័យរដ្ឋាភិបាល ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ រាល់ការរួមវិភាគទាន ការខិតខំប្រឹងប្រែងនិងលទ្ធផលការងាររបស់ខុទ្ទកាល័យ រដ្ឋាភិបាលផងដែរ។

ខុទ្ទកាល័យរដ្ឋាភិបាលប្រារព្ធពិធីជួបមុខដើមឆ្នាំថ្មី ដាក់ពង្រាយភារកិច្ចឆ្នាំ២០២២ - ảnh 1ឧបនាយករដ្ឋមន្រ្តីប្រចាំការលោក Pham Binh Minh ថ្លែងនៅពិធីជួបមុខដើមឆ្នាំថ្មីនៅខុទ្ទកាល័យរដ្ឋាភិបាល។ (រូបថត៖ VGP)
នាថ្ងៃទី៧ ខែកុម្ភៈ ខុទ្ទកាល័យរដ្ឋាភិបាលបានរៀបចំពិធីជួបជុំនៅដើមឆ្នាំថ្មី ហើយដាក់ពង្រាយភារកិច្ចក្នុងឆ្នាំ២០២២។ ឧបនាយករដ្ឋមន្រ្តីប្រចាំការលោក Pham Binh Minh និងឧបនាយករដ្ឋមន្រ្តីលោក Le Minh Khai លោក Vu Duc Dam និងលោក Le Van Thanh បានអញ្ជើញចូលរួមពិធីនេះ។
ថ្លែងនៅពិធីជួបជុំ ឧបនាយករដ្ឋមន្រ្តីប្រចាំការលោក Pham Binh Minh បាន លើកសរសើរ ហើយចែករំលែកជាមួយស្មារតីធ្វើការដោយឥតឈប់ឈរ ទាំងយប់ទាំង ថ្ងៃរបស់កម្មាភិបាល បុគ្គលិកនៃខុទ្ទកាល័យរដ្ឋាភិបាល ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ រាល់ការរួមវិភាគទាន ការខិតខំប្រឹងប្រែងនិងលទ្ធផលការងាររបស់ខុទ្ទកាល័យ រដ្ឋាភិបាលផងដែរ។ ឆ្នាំ២០២២ជាឆ្នាំទី២នៃការអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និ បាតលើកទី១៣របស់បក្ស ក៏ដូចជាការអនុវត្តយុទ្ធសាស្ត្របង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ និងកម្មវិធីមេអំពីការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដូច្នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រចាំការ Pham Binh Minh បានស្នើឲ្យកម្មាភិបាល បុគ្គលិកនៃខុទ្ទកាល័យរដ្ឋាភិបាល បន្ទាប់ពីរយៈពេលឈប់សម្រាកបុណ្យតេតមក ត្រូវចាប់ផ្ដើមការងារភ្លាមៗ បន្តលះបង់ ហើយដណ្ដើមបានជោគជ័យជាច្រើនថែមទៀតក្នុងឆ្នាំ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ