ខ្យល់ព្យុះ Noul ចុះខ្សោយទៅជាវិសម្ពាធត្រូពិក នៅពេលដែលបានបោកបក់ចូលមក វៀតណាម

(VOVWORLD) - នៅវេលាម៉ោង ១០ ៖ ០០ នាទីថ្ងៃទី ១៨ ខែកញ្ញា ខ្យល់ព្យុះ Noul បានបោកបក់ចូលមកខេត្ត Quang Binh – Thua Thien Hue បន្ទាប់មកបានចុះខ្សោយទៅជាវិសម្ពាធត្រូពិកវិញ។ បន្ទាប់ពីខ្យល់ព្យុះនេះ អាកាសធាតុនៅតំបន់ខ្លះដែលខ្យល់ព្យុះបានបោកបក់ឆ្លងកាត់ គឺមានភាពស្រឡះវិញ ហើយភ្លៀងក៏បានរាំងធ្លាក់ផងដែរ។
ខ្យល់ព្យុះ Noul ចុះខ្សោយទៅជាវិសម្ពាធត្រូពិក នៅពេលដែលបានបោកបក់ចូលមក វៀតណាម - ảnh 1ដើមឈើរត្រូវបានដួលរលំនៅតាមដងផ្លូវទៅទីក្រុង Hue 

មុននោះ នៅពេលមកដល់ខេត្ត Quang Binh - Thua Thien Hue ខ្យល់ព្យុះ Noul បានធ្វើឲ្យមនុស្សម្នាក់បាត់បង់ជីវិត មានមនុស្សចំនួន ២៩ នាក់ទៀត បានរងរបួស និង ធ្វើឲ្យប៉ើងដំបូលផ្ទះជាង ១៧០០ ខ្នងទៀតផង។ លោកវរៈសេនីយ៍ទោ Tran Ba Huong ប្រធានស្នងការនគរបាលក្រុង Phong Dien ខេត្ត Thua Thien Hue បានឲ្យដឹងថា៖

«ល្បឿនខ្យល់បោកបក់យ៉ាងខ្លាំងណាស់ ដែលញ៉ាំងឲ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងផងដែរ ហើយប្រព័ន្ធដើមឈើទាំងអស់នៅតាមបណ្តោយផ្លូវជាតិលេខ ១A ក៏ត្រូវបានបែកបាក់និងដួលរលំ ព្រមទាំងប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍និងការកកស្ទះចរាចរណ៍នៅលើផ្លូវជាតិ ក៏ដូចជានៅតាមខ្សែផ្លូវនៃទីរួមខេត្ត Phong Dien។ នាបច្ចុប្បន្ននេះ កងកម្លាំងទាំងអស់ក៏ត្រូវបានកៀរគរឲ្យបានច្រើន ដើម្បីសហការជាមួយសន្តិសុខតាមទីប្រជុំជននិងកងកម្លាំងសេនា ជន ក្នុងការជួយបោសសំអាតផ្លូវនានាប្រកបដោយសុវត្ថិភាពផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ